សាលារៀនមួយនៅខេត្តព្រះសីហនុ ឱ្យគ្រូនិងសិស្សទាំងអស់ឈប់សម្រាកមួយរយៈ ក្រោយរកឃើញវីរុសថ្មីលើជនជាតិចិន
ព្រះសីហនុ៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានបញ្ជាក់ថា កម្ពុជាបានរកឃើញករណីអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី និងជាករណីទីមួយ ចំពោះបុរសជនជាតិចិន ឈ្មោះ Jia JianHua អាយុ ៦០ឆ្នាំ ដែលបានធ្វើដំណើរចេញពីទីក្រុងវូហាន ដែលបានផ្ទុះឡើងនូវវីរុសថ្មីនោះ ដើម្បីមកកម្សាន្តជាមួយក្រុមគ្រួសារនៅខេត្តព្រះសីហនុ។
ពាក់ព័ន្ធនឹងសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលនេះ សាលារៀនមួយ នៅខេត្តព្រះសីហនុ បានជូនដំណឹងដល់អាណាព្យាបាល និងសិស្សសាលាទាំងអស់ មិនឱ្យមកសាលារៀនឡើយ ចាប់ពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០តទៅ។ សាលាដដែល នឹងផ្អាកការសិក្សាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងនៅពេលក្រោយ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានជូនដំណឹងថា គិតត្រឹមម៉ោង ១២ថ្ងៃត្រង់នេះ ស្ថានភាពអ្នកជំងឺដែលផ្ទុកវីរុសកូរ៉ូណាថ្មី ឈ្មោះ Jia JianHua មានសុខភាពល្អ គ្មានរោគសញ្ញាធ្ងន់ធ្ងរទេ។ ក្នុងនោះ ក្រសួងបានរកឃើញអ្នកប៉ះពាល់ និងអ្នកជិះយន្តហោះជាមួយអ្នកជំងឺ ដោយអ្នកទាំងនោះ មកទល់ពេលនេះ ពុំមានចេញរោគសញ្ញាអ្វីនៅឡើយ ហើយមន្ត្រីជំនាញ នឹងបន្តតាមដានសុខភាពអ្នកប៉ះពាល់ជាមួយអ្នកជំងឺទាំងអស់ជារៀងរាល់ថ្ងៃ។
បុរសខាងលើ បានមកដល់ក្រុងព្រះសីហនុ ជាមួយក្រុមគ្រួសារ ដែលមានសមាជិក ៣នាក់ទៀត កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយគាត់ចេញរោគសញ្ញានៅថ្ងៃទី២៥ ខែមករា (គ្រុនក្ដៅ ហៀរសំបោរ) យកវត្ថុវិភាគនៅថ្ងៃទី២៦ ខែមករា និងវិជ្ជមាន នៅថ្ងៃទី២៧ ខែមករា ដោយវិទ្យាស្ថានប៉ាស្ទ័រ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍