Connect with us

មានហ្វេនណាដឹងទេថា! កញ្ញា រ៉េត ហ្ស៊ូសាណា អាយុប៉ុន្មានហើយ?

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រហែលជាមិនបានដឹងទេថា Idol របស់ខ្លួនមានអាយុប៉ុន្មាននោះទេ ទើបតែថ្ងៃនេះតារាចម្រៀង ដ៏ស្រស់ស្អាត ក្មេងខ្ចី កញ្ញា រ៉េត ហ្ស៊ូសាណា បានបង្ហើបពីអាយុពិតរបស់ខ្លួន ស្របពេលថ្ងៃនេះ ជាថ្ងៃខួបកំណើតរបស់កញ្ញាតែម្តង តាមពិតកញ្ញា ទើបតែមានអាយុ២០ឆ្នាំតែប៉ុណ្ណោះ គាត់ពិតជាមានវ័យក្មេងមែនទែន។

កញ្ញា រ៉េត ហ្ស៊ូសាណា ជាតារាចម្រៀងមួយរូបដែលមានប្រជាប្រិយភាព ថែមទាំងសម្រស់របស់កញ្ញា បានធ្វើឱ្យកញ្ញាកាន់កាក់កប ជាមួយអាជីពសិល្បៈរបស់គាត់ មិនចាញ់រៀមច្បងប៉ុន្មាននោះទេ។ ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់កញ្ញា រ៉េត ហ្ស៊ូសាណា ហើយក៏ជាថ្ងៃមួយដែលកញ្ញាមានអាយុ២០ឆ្នាំគ្រប់តែម្តង កញ្ញាបានបង្ហោះរូបដ៏ស្រស់ស្អាត អមជាមួយអក្សរ Happy Birthday បានធ្វើឱ្យហ្វេនរបស់គាត់ជាច្រើន ចូលរួមជូនពរឱ្យ កញ្ញា មានសម្រស់កាន់តែស្រស់ស្អាត សម្លេងកាន់តែពិរោះ។

កញ្ញា រ៉េត ហ្ស៊ូសាណា ក៏បានផ្ញើពាក្យខ្លះៗជូនប្រជាជនកម្ពុជា មេត្តាសូមពាក់ម៉ាស់ដើមការពារពីជម្ងឺផ្លូវដង្ហើម កូរ៉ូណា ព្រោះវាជាជម្ងឺងាយឆ្លង។ បន្ថែមពីនេះកញ្ញា រ៉េត ហ្ស៊ូសាណា ក៏បញ្ជាក់ប្រាប់ហ្វេនរបស់ខ្លួនថា កញ្ញាបានត្រៀមចេញនៅបទចម្រៀងថ្មីៗបន្ថែមទៀត ហើយក៏អរគុណដល់ហ្វេន និងមិត្តយុវវ័យដែលបានគាំទ្រដល់រូបគាត់ផងដែរ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com