ព្រះមហាក្សត្រថៃ បណ្ដេញឧត្តមសេនីយ៍២រូប ពីកងអង្គរក្សរាជរាំង
បាងកក៖ ព្រះមហាក្សត្រនៃប្រទេសថៃ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ បណ្ដាញអតីតមេបញ្ជាការរងប៉ូលិស ចំនួន២រូប ចេញពីអង្គភាពកងអង្គរក្សព្រះបរមរាជវាំង។
ព្រះរាជក្រឹត្យ ដែលទើបតែទទួលបាននៅថ្ងៃទី២៨ ខែមករា បានឱ្យដឹងថា ឧត្តមសេនីយ៍ Wirachai Songmetta និងឧត្តមសេនីយ៍ Chaiwat Ketworachai ត្រូវបានបណ្ដេញចេញពីតួនាទី កងអង្គរក្សព្រះបរមរាជវាំង ដោយមិនបានបញ្ជាក់ពីមូលហេតុឡើយ។ ការបណ្ដេញនេះ បានចូលជាធរមានកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។
ឧត្តមសេនីយ៍ Wirachai Songmetta និងឧត្តមសេនីយ៍ Chaiwat Ketworachai នឹងត្រូវផ្ទេរតំណែងទៅកាន់តួនាទី ក្រោមខុទ្ទកាល័យនាយករដ្ឋមន្ត្រីវិញ។ ទន្ទឹមនេះ អ្នកទាំងពីរ នឹងត្រូវស៊ើបអង្កេត ទាក់ទងនឹងការធ្វើឱ្យបែកធ្លាយសំឡេងឆ្លើយឆ្លងតាមទូរសព្ទ រវាងឧត្តមសេនីយ Wirachai និងនាយឧត្តមសេនីយ៍ Chakthip Chaijinda អគ្គស្នងការប៉ូលិសថៃ កាលពីដើមខែមករានេះ៕
ប្រភព៖ Khaosod
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍