ទោះមិនមែនជាគ្រូពេទ្យអាចព្យាបាលអ្នកជំងឺបានមែន តែតារាល្បីៗទាំងនេះមានទឹកចិត្តឧបត្ថម្ភជាទឹកប្រាក់ និងគ្រឿងបរិក្ខារដល់មន្ទីរពេទ្យនៅវូហាន
សង្គម៖ ក្រោយវីរុសដ៏កាចសាហាវកូរ៉ូណាបានរីករាលដាលរហូតដល់សម្លាប់មនុស្សអស់ ១៣២ គិតមកទល់ព្រឹកនេះ និងមានអ្នកឆ្លងរហូតដល់ ៥៩៧៤ នាក់មកនេះ ក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកាត្រូវប្រចាំការនៅមន្ទីរពេទ្យ២៤/២៤ ម៉ោងដើម្បីជួយសង្គ្រោះអ្នកឆ្លងជំងឺ មកទល់បច្ចុប្បន្នវីរុសដ៏កាចសាហាវមួយនេះនៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយរហូតស្ទើរតែខ្វះបរិក្ខារពេទ្យ។ ជាក់ស្តែងថ្មីៗនេះតារាល្បីៗជាច្រើនបាននាំគ្នាចូលរួមបរិច្ចាគសម្ភារៈមួយចំនួនដូចជាតួឯកស្រីសាន់ឆាយសម្តែងក្នុងរឿង F4 ដែលមានដើមកំណើតមកពីកោះតៃវ៉ាន់បានជាវម៉ាសពីប្រទេសជប៉ុនចំនួន១០០០០ម៉ាសដើម្បីឧបត្ថម្ភដល់មន្ទីរពេទ្យនៅវូហាន។
ចំណែកឯតារាសម្តែងប្រុសហុងកុង Louis Koo ក៏បានចូលរួមបរិច្ចាគទឹកប្រាក់ចំនួនជាង១លានដុល្លារផងដែរ ឯកអគ្គរដ្ឋទូតយូនីសេហ្វ លោក Koo បាននឹងកំពុងធ្វើការងារសប្បុរសធម៌នៅតំបន់ដាច់ស្រយាលនៃប្រទេសចិនបន្ទាប់ពីបានឃើញការបំផ្លិចបំផ្លាញនៃការរញ្ជូយដីនៅស៊ីឈ័នក្នុងឆ្នាំ២០០៨ លោកក៏បានចូលរួមសាងសង់សាលារៀនចំនួន៩៧អាគារ គ្លីនិកចំនួន១៨ និងគម្រោងផ្គត់ផ្គង់ទឹកនៅតំបន់កំពុងអភិវឌ្ឍន៍នៅប្រទេសចិនចំនួន ៧៥១ ទៀតផង។ ក្រៅពីតារាល្បីទាំង២រូបនេះក៏មានតារាដទៃទៀតចូលរួមជាចំណែកឧបត្ថម្ភជាទឹកប្រាក់ និងគ្រឿងបរិក្ខារជាច្រើនរូបផងដែរ៕
ប្រភព៖ CNA
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍