Connect with us

Zlatan នឹងត្រូវប៉ះ Ronaldo នៅពាក់កណ្តាលខែក្រោយ ក្នុងពាន Coppa Italia

អ៊ីតាលី៖ AC Milan របស់ Zlatan Ibrahimovic នឹងត្រូវប៉ះ Juventus របស់ Cristiano Ronaldo នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Coppa Italia ក្រោយក្រុមបិសាចក្រហមអ៊ីតាលី យកឈ្នះក្លិប Torino ។
Juveuns បានឡើងមកកាន់វគ្គនេះ បន្ទាប់ពីបានយកឈ្នះ Roma ៣-១ កាលពីមួយសប្ដាហ៍មុន ខណៈ AC Milan វិញយកឈ្នះ Torino យ៉ាងលំបាក ៤-២ ហើយការប្រកួតរវាងក្រុមទាំងពីរ បានអូសបន្លាយរហូតថែម ១៥នាទីពីរដង ទើបរកឃើញអ្នកឈ្នះ។

Juventus នឹងត្រូវជួប AC.Milan នៅជើងទី១ ថ្ងៃទី១២ ខែកុម្ភៈ ឯជើងទី២លេងនៅថ្ងៃទី៤ ខែមីនា។ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរ Napoli ដែលមានកៅអីដែរនោះ ត្រូវរង់ចាំការប្រកួតរវាង Inter Milan ជាមួយ Fiorentina ដើម្បីទៅជួបពួកគេ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម