Connect with us

Ole Gunnar Solskjaer ថា Sanchez នឹងវិលត្រឡប់មកទឹកដី Old Trafford វិញ

អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិប Man United លោក Ole Gunnar Solskjaer បាននិយាយថា Alexis Sanchez នឹងវិលត្រឡប់មកលេងនៅក្នុងក្របខ័ណ្ឌ Premier League វិញ។

ខ្សែប្រយុទ្ធសញ្ជាតិឈីលីវ័យ ៣១ ឆ្នាំរូបនេះ នឹងត្រឡប់មកក្រុមបិសាចក្រហមវិញ នៅរដូវក្តៅនេះ បន្ទាប់ពីក្លិប Inter Milan ខ្ចីជើងអស់ ១រដូវកាល។ Sanchez ជាកីឡាកររកចំណូលបានច្រើនជាងគេបំផុតរបស់ ManUtd ប្រហែល ៤០០,០០០ ផោនក្នុងមួយសប្តាហ៍ បាននិយាយថា គាត់មិន “សោកស្តាយដែលបានទៅទីនោះ” ទោះបីជាមានការតស៊ូដើម្បីកៅអីលេងក៏ដោយ។

គួរបញ្ជាក់ផងដែរថា Sanchez បានចាកចេញពីទឹកដី Old Trafford ដោយរកបាន ៥ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៥ ប្រកួត ក្រោយផ្ទេរចេញពីក្លិប Arsenal កាលពីខែមករាឆ្នាំ ២០១៨៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម