Connect with us

Newcastle គ្រោងនាំយកអ្នកចាត់ការ Rafa Benitez មកវិញ បើសិនក្លិបដូរម្ចាស់

អង់គ្លេស៖ សារព័ត៌មាននៅអង់គ្លេស បានរាយការណ៍ថា ក្លិប Newcastle មានគម្រោងនាំយកអតីតអ្នកចាត់ការ លោក Rafa Benitez ត្រឡប់មកវិញ ប្រសិនបើសំណើទិញក្លិប ៣៤០លានផោនរបស់ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលបានជោគជ័យ។
ព្រះអង្គម្ចាស់ Mohammed bin Salman ចាប់អារម្មណ៍ចង់ទិញក្លិបនេះ ហើយបច្ចុប្បន្ន កំពុងចរចាមួយប្រធានក្លិបលោក Mike Ashley ។

បើសិនការចរចាជោគជ័យ ម្ចាស់ក្លិបថ្មី ចង់បានលោក Benitez មកដឹកនាំម្តងទៀត ដោយមិនបន្តការងារជាមួយលោក Steve Bruce។

លោក Bruce បានដឹកនាំក្រុម Newcastle ឡើងមកកាន់រដូវកាលដ៏រឹងមាំ ហើយពួកគេឈរនៅលេខរៀងទី១៤ នៅលើតារាងពិន្ទុ។ ប៉ុន្តែគេនៅតែចង់បានលោក Benitez មកធ្វើជាគ្រូបង្វឹក។

លោក Benitez បានចាកចេញកាលពីរដូវក្តៅ បន្ទាប់ពីដឹកនាំក្លឹបនេះបាន៣ឆ្នាំ ដើម្បីទៅដឹកនាំក្លិបនៅក្នុងក្របខ័ណ្ឌបាល់ទាត់ចិន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម