Connect with us

វីរុសកូរ៉ូណាថ្មី ឆ្លងដល់ប្រទេសនៅមជ្ឈិមបូព៌ាជាលើកដំបូង

បរទេស៖ វីរុសកូរ៉ូណា បានរីករាលដាលដល់មជ្ឈិមបូព៌ាហើយ ដោយរកឃើញនៅក្នុងប្រទេសអារ៉ាប់រួម នៅថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ ដែលជាករណីដំបូង ចំពោះគ្រួសារមួយដែលបានធ្វើដំណើរមកពីប្រទេសចិន។

ក្រសួងសុខាភិបាលអារ៉ាប់រួម បានចេញសេចក្ដីថ្លែងការណ៍ថា ករណីដំបូង នៃអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី បានរកឃើញចំពោះក្រុមគ្រួសារមួយ ដែលមានប្រភពពីទីក្រុងវូហាន។ ក្រសួងមិនបានបញ្ជាក់ពីចំនួនអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី នៃសមាជិកគ្រួសារចិននោះទេ។

បច្ចុប្បន្ន ស្ថានភាពអ្នកជំងឺ គឺនឹងន ហើយអ្នកជំងឺ កំពុងស្ថិតនៅក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ ក្រសួងសុខាភិបាលអារ៉ាប់រួម បានបន្ថែម។

សូមជម្រាបថា អ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា បានកើនដល់ ១៣២នាក់ និងឆ្លងជិត ៦០០០នាក់ គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ។ ប្រទេសដែលរកឃើញវីរុសកូរ៉ូណាថ្មី មាន កម្ពុជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន អូស្ត្រាលី អាមេរិក បារាំង កូរ៉េខាងត្បូង កាណាដា អាល្លឺម៉ង់ នេប៉ាល់ និងស្រីលង្កា៕

ប្រភព៖ CNA

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម