Connect with us

ខ្សែបម្រើ Fernandinho បានបន្តកុងត្រាមួយរដូវកាលទៀត នៅក្លិប Manchester City

អង់គ្លេស៖ ខ្សែបម្រើអន្តរជាតិប្រស៊ីល Fernandinho ដែលបច្ចុប្បន្នរូបគេលេងនៅក្លិប Manchester City បានសម្រេចបន្តកុងត្រាមួយរដូវកាលទៀត នៅទឹកដី Etihad Stadium ។

Fernandinho មានវ័យ៣៤ឆ្នាំហើយ ប៉ុន្តែកីឡាកររូបនេះ នៅតែមានតំណែងលេងជម្រើស១១នាក់ដំបូង នៅក្រុមមេឃខៀវ ហើយអ្វីដែលសំខាន់កីឡាកររូបនេះ អាចលេងបានទាំងតំណែងខ្សែការពារ និងខ្សែបម្រើ ក្រោមការដឹកនាំរបស់លោក Pep Gaurdiola ។

ក្នុងនោះ កីឡាករវ័យ ៣៤ឆ្នាំ បានសារភាពថា គាត់ នឹងនៅឯកីឡដ្ឋាន Etihad ហើយមានភាពស្ទាក់ស្ទើរតិចតួច ក្នុងការដាក់ប៊ិចលើក្រដាសកិច្ចព្រមព្រៀងថ្មី រហូតដល់ឆ្នាំ ២០២១។

តែយ៉ាងណាក្ដី គាត់បានប្រាប់គេហទំព័ររបស់ក្លិបថា “គាត់ចង់ឆ្លៀតយកឱកាសនេះ ដើម្បីថ្លែងអំណរគុណដល់មិត្តរួមក្រុម និងបុគ្គលិកដែលនៅក្នុងក្រុម”។ បើគ្មានពួកគេទេ កិច្ចព្រមព្រៀងនេះមិនអាចធ្វើទៅបានទេដូច្នេះ លោក សូមអរគុណដោយស្មោះត្រង់ចំពោះពួកគេទាំងអស់។

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម