Connect with us

កុំឱ្យទូរស័ព្ទ ឬ បណ្តាញសង្គមគ្រប់គ្រងអ្នកបានដោយអនុវត្តតាមវិធីសាស្ត្រទាំង ៦ ចំនុចនេះ

សង្គម៖ បច្ចុប្បន្នមនុស្សបានចំណាយពេលជាមួយទូរស័ព្ទមិនថាពេលនៅតែម្នាក់ឯង ឬ ពេលជួបជុំជាមួយមិត្តភក្តិក៏ដូចជាក្រុមគ្រួសារនោះទេ ចំនុចនេះបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងមនុស្សក្នុងសម័យឌីជីថលជាខ្លាំងដោយសារម្នាក់ៗមានភាពមមាញឹកជាមួយនឹងទូរស័ព្ទរៀងខ្លួន។ ជាការពិតដែលបច្ចុប្បន្នទូរស័ព្ទបានគ្រប់គ្រងមនុស្សបានស្ទើរទាំងស្រុង ដូចនេះក្នុងករណីមិនចាំបាច់លោកអ្នកគួរកាត់បន្ថយការចំណាយពេលវេលាលើទូរស័ព្ទ ឬ លើបណ្តាញសង្គមដោយងាកទៅចាប់អារម្មណ៍ ៦ ចំនុចនេះវិញដើម្បីទទួលបានជីវិតកាន់តែប្រសើរ៖
១. អានសៀវភៅ៖ ការអានសៀវភៅមិនត្រឹមតែអាចឱ្យលោកអ្នកយល់ដឹង រៀនសូត្របានច្រើនប៉ុណ្ណោះទេថែមទាំងអាចឱ្យអារម្មណ៍លោកអ្នកស្រស់ស្រាយផងដែរ។

២. មើលកុន៖ ប្រសិនបើលោកអ្នកមិនមែនជាអុ្នកដែលមានចំណូលចិត្តអានសៀវភៅនោះទេ លោកអ្នកអាចចំណាយពេលវេលាមើលកុនដែលខ្លួនចូលចិត្តពេលទំនេរបាន។

៣. ចំណាយពេលជាមួយគ្រួសារ មិត្តភក្តិ ឬ មនុស្សសំខាន់៖ ការចំណាយពេលវេលាជាមួយពួកគេប្រាកដណាស់ដែលជាចំនុចមួយអាចបង្កើនភាពស្និទ្ធស្នាលបានមួយកម្រិតទៀត និងការចែករំលែកបទពិសោធន៍ដែលបានកើតឡើងនាពេលថ្មីៗ ដូចនេះវាជាវិធីដែលល្អបំផុតក្នុងការរក្សាទំនាក់ទំនង។
៤. ដើរកម្សាន្ត៖ ការបានទៅទស្សនាកន្លែងប្លែកៗ ជួបមនុស្សថ្មីៗដើម្បីដោះដូរបទពិសោធន៍ក៏ជាចំនុចមួយដែលមិនគួររំលងដែរ ម៉្យាងទៀតកន្លែងថ្មីៗស្អាតៗនៅលើពីភពលោកនេះមានច្រើនជាងការដែលលោកអ្នកបានឃើញត្រឹមនៅលើបណ្តាញសង្គមឆ្ងាយណាស់។

៥. ហាត់យូហ្កា ឬ សមាធិ ៖ អ្នកណាៗក៏ដឹងដែរថា ហាត់យូហ្កា ឬ សមាធិគឺមិនត្រឹមតែមានអត្ថប្រយោជន៍ចំពោះសុខភាពដល់រាងកាយតែមួយមុខនោះទេ តែវិធីនេះថែមទាំងអាចជួយសម្រួលអារម្មណ៍បំបាត់ភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។

៦. សរសេរកំណត់ហេតុ៖ ការសរសរកំណត់ហេតុមិនថាខ្លី ឬ វែងឡើយគឺអាចធ្វើឱ្យចិត្តរបស់អ្នកមានភាពធូរស្រាល ស្រឡះល្អដូចបាននិយាយរឿងក្នុងចិត្តប្រាប់គេឱ្យធូរចិត្តដូច្នោះ៕

ប្រភព៖ Thought Catalog
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com