Connect with us

មន្ទីរពេទ្យចិនសម្រាប់ទទួលអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី គ្រោងបើកថ្ងៃទី៣ ខែកុម្ភៈ

មន្ទីរពេទ្យ Huoshenshan ដែលសាងសង់ឡើងដោយរដ្ឋាភិបាលចិន កំពុងសាងសង់នៅទីក្រុងវូហាន ដើម្បីទទួលអ្នកជំងឺដែលឆ្លងជំងឺបង្កឡើងដោយវីរុសកូរ៉ូណាថ្មីនេះ។ មន្ទីរពេទ្យនេះ ត្រូវបានរដ្ឋាភិបាលចិនលើកឡើងថា នឹងសាងសងរួចរាល់ដោយប្រើរយៈពេលត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ ដោយយកគំរូតាមមន្ទីរពេទ្យ Xiaotangshan ដែលសាងឡើងនៅ ទីក្រុងប៉េកាំង កាលពីឆ្នាំ ២០០៣ ដើម្បីប្រឆាំង នឹងជំងឺ SARS។
មន្ទីរពេទ្យ Huoshenshan នេះចាប់ផ្ដើមការសាងសង់នាសប្ដាហ៍មុន នឹងរំពឹងថាអាចចាប់ផ្ដើមបើកទទួលអ្នកជំងឺចាប់ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះតទៅ។ មន្ទីរពេទ្យ នេះមានទីធ្លាទំហំ ២៥ ០០០ម៉ែត្រក្រឡា ហើយនឹងអាចមានគ្រែសម្រាប់ ទទួលអ្នកជំងឺពីចន្លោះ ៧០០ ទៅ ១ ០០០គ្រែ។

មន្ទីពេទ្យនេះ នឹងត្រូវសាងសង់ដោយប្រើសារធាតុប្លាស្ទិក ប៉ូលីអេទីឡែនដែលមានកំហាប់ក្រាស់ (The high-density polyethylene material) ដែលការពារពីលេចចេញក្រៅរបស់សារធាតុរាវដែលពុល និងវីរុស កុំឲ្យលេចចេញមកក្រៅ នេះបើតាមការបញ្ជាក់ពីវិស្វករសាងសង់មន្ទីរពេទ្យ។
គិតមកដល់ថ្ងៃនេះ មន្ទីរពេទ្យ Huoshenshan បានលេចចេញជារូបរាងអាគារមួយចំនួនហើយ ដែលបង្ហាញឲ្យឃើញថា គម្រោងការសាងសង់នេះ អាចនឹងសម្រេចទៅរួច ព្រោះថាគម្រោងមន្ទីរពេទ្យនេះ បានចំណាយកម្លាំងពលកម្មកម្មកររាប់ពាន់នាក់ និងគ្រឿងចក្ររាប់រយ ហើយការសាងសង់ត្រូវធ្វើឡើងទាំងយប់ទាំងថ្ងៃ។
គួរបញ្ជាក់ដែរថាបន្ទប់សម្រាប់ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែកដំបូង ត្រូវបានសាងសង់រួចតាំងពីថ្ងៃ ទី២៧ មករា មកម្ល៉េះ ដោយសាងសង់ឡើងជាប្រភេទអគារដែលអាចប្ដូរទីតាំងបាន (Movable plank house)៕
ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com