Connect with us

“អន្ទាក់ស្នេហ៍” សាច់រឿងនំមិនធំជាងនាឡ ស្នេហាបែបស្រុកស្រែ

កម្សាន្ត៖ ភាពយន្តខ្នាតធំខ្មែរថ្មីមួយ រឿង “អន្ទាក់ស្នេហ៍” បានបង្ហាញវីដេអូខ្លី (Trailer) ជាផ្លូវការរបស់ខ្លួនហើយ ដោយភាពយន្តខ្មែរមួយនេះបានឆ្លុះបញ្ចាំងពីស្នេហាបែបស្រុកស្រែរវាងគូស្នេហ៍មួយគូបានស្រលាញ់គ្នាជាខ្លាំងតែត្រូវម្តាយពង្រាត់ដោយសារតែខាងប្រុសជាអ្នកក្រ។

សាច់រឿងនេះដែរបានឆ្លុះបញ្ចាំងពីការបែងចែកវណ្ណៈដោយមានបុរសចំណាស់ម្នាក់មានទ្រព្យសម្បត្តិស្តុកស្តម្ភបានលង់ស្រលាញ់តួឯកស្រី រក្សា និងចង់បាននាងមកធ្វើជាប្រពន្ធដោយមិនខ្វល់ពីការរិះគន់ពីអ្នកដទៃនោះ បានប្រើអំណាច ឥទ្ធិពលនៃទ្រព្យ និង ល្បិច កិច្ចកលគ្រប់យ៉ាងដើម្បីយកនាងឱ្យខានតែបាន។ តើរក្សា ដែលសម្តែងដោយអ្នកនាង សុខ សុម៉ាវត្ដី និង ចៅពេជ្រ ដែលសម្ដែងដោយលោក សន ពិសិដ្ឋ អាចឆ្លងកាត់ការបំបែកបំបាក់ ពីអន្ទាក់ស្នេហ៍ របស់បុរសចំណាស់នេះបាន ឬ យ៉ាងណាកុំភ្លេចតាមដានទាំងអស់គ្នាក្នុងរោងភាពយន្តខ្មែរគ្រប់សាខានៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com