EDC ប្រាប់ពលរដ្ឋនៅតាមគន្លងខ្សែបណ្ដាញបញ្ជូនអគ្គិសនីភ្នំពេញ-ព្រះសីហនុ ប្រុងប្រ យ័ត្នជៀសវាងគ្រោះថ្នា ក់ដល់អាយុជីវិត
ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមគន្លងខ្សែបណ្ដាញបញ្ជូនចរន្តអគ្គិសនី តាមបណ្ដាញតង់ស្យង់ខ្ពស់ ២៣០គីឡូវ៉ុល និង ៥០០ គីឡូវ៉ុល ក្នុងទឹកដីខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ឱ្យមានការប្រុងប្រយ័ត្នដោយហាមប៉ះពាល់ និងឡើងបង្គោល ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អាយុជីវិត។
អគ្គិសនីកម្ពុជា នឹងធ្វើការសាកល្បងបញ្ជូនចរន្តអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល ឆ្លងកាត់តាមខ្សែបណ្ដាញនេះ ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នា២០២០។
ខ្សែបណ្ដាញបញ្ជូនអគ្គិសនីនេះ រត់ឆ្លងកាត់ស្រុកមួយចំនួន នៃរាជធានីខេត្តទាំង៥ រួមមាន ខេត្តព្រះសីហនុ (ស្រុកស្ទឹងហាវ និងស្រុកកំពង់សិលា) ខេត្តកោះកុង (ស្រុងស្រែអំបិល) ខេត្តកំពង់ស្ពឺ (ស្រុកភ្នំស្រួច ស្រុកសំរោងទង និងក្រុងច្បារមន) ខេត្តកណ្ដាល (ស្រុងអង្គស្នួល) និងរាជធានីភ្នំពេញ (ខណ្ឌកំបូល)៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍