Connect with us

សម្ដេចតេជោ មានប្រសាសន៍ថា រដ្ឋនឹងទិញម៉ាសពីរោងចក្រ ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យក្រសួងសុខាភិបាល សហការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ដើម្បីធ្វើការផលិតម៉ាស លក់ឱ្យរដ្ឋ ឬដើម្បីផ្គត់ផ្គង់សម្រាប់ប្រជាពលរដ្ឋដែលមានតម្រូវការម៉ាស។

ការថ្លែងរបស់សម្ដេចតេជោ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ។

“ក្រសួងសុខាភិបាល ត្រូវធ្វើការជាមួយក្រសួងការងារ និងសមាគមរោងចក្រកាត់ដេរ ដើម្បីម៉ាសបន្ថែម… វាត្រៀមលក្ខណៈ ក្រែងលវាអូសបន្លាយពេល ដូច្នេះត្រូវផលិតម៉ាស រោងចក្រមានច្រើនណាស់ រដ្ឋត្រូវទទួលខុសត្រូវលើការទិញម៉ាសពីរោងចក្រដែលផលិតម៉ាស ត្រូវចុះកុងត្រា រោងចក្រនេះផលិតប៉ុណ្ណេះ រោងចក្រនេះផលិតប៉ុណ្ណេះ ទៅតាមស្ដង់ដារដែលយើងប្រគល់ឱ្យគេផលិត”។ នេះជាប្រសាសន៍របស់សម្ដេចតេជោ។

ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏អំពាវនាវអ្នកលក់ម៉ាសទាំងអស់ កុំដំឡើងថ្លៃម៉ាស ក្នុងឱកាសដែលប្រជាជនកម្ពុជា កំពុងមានតម្រូវការខ្ពស់៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម