Connect with us

អាជ្ញាធរសិង្ហបុរី ចែកម៉ាសជូនប្រជាជនតាមផ្ទះ ដោយឥតគិតថ្លៃ

សិង្ហបុរី៖ រដ្ឋាភិបាលសិង្ហបុរី បានចេញវិធានការចែកម៉ាសតាមផ្ទះនីមួយៗ ដោយ១ផ្ទះទទួលបានម៉ាសពេទ្យចំនួន៤។ លោក Lawrence Wong រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិសិង្ហបុរី បានបង្ហើបដូច្នេះ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ ដើម្បីជាការទប់ស្កាត់វីរុសកូរ៉ូណាថ្មី ដែលបានរកឃើញនៅប្រទេសកោះមួយនេះ។

ការចែកម៉ាសនេះ នឹងចាប់ផ្ដើមពីថ្ងៃទី១ ខែកុម្ភៈ តទៅ និងបញ្ចប់នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០។ តំបន់ងាយរងគ្រោះ នឹងត្រូវទទួលបានម៉ាសមុនគេ។

លោក Wong បានថ្លែងទៀតថា វិធានការនេះ គឺដើម្បីធានាថា ប្រជាជនសិង្ហបុរី អាចមានម៉ាសដើម្បីពាក់ការពារវីរុសកូរ៉ូណា។ លោកក៏បានណែនាំបន្ថែមថា ការប្រើប្រាស់ម៉ាស គឺបើកប្រអប់ភ្លាម ត្រូវតែប្រើភ្លាម៕

ប្រភព៖ CNA

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម