Connect with us

គ្រាន់តែផ្ទាំងផ្សព្វផ្សាយរកភរិយាបិទតាមផ្លូវតែ២ផ្ទាំង បុរសម្នាក់ទទួលបានការខលចូល និងសារពីនារីៗស្ទើរគាំងទូរសព្ទ

ម៉ាឡេស៊ី៖ បុរសជនជាតិម៉ាឡេស៊ីម្នាក់ បានជ្រើសរើសវិធីស្វែងរកភរិយា តាមរយៈផ្ទាំងផ្សព្វផ្សាយចំនួន ២ផ្ទាំងបិទនៅតាមផ្លូវ ដោយបានបញ្ជាក់ពីប្រវត្តិរូបខ្លះៗនៅលើនោះ។


ការបិទប្រកាសនេះ ពិតជាទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ដោយបុរសជនជាតិម៉ាឡេស៊ី ដែលមានឈ្មោះ Noor Aziro វ័យ៣៥ឆ្នាំរូបនេះ ទទួលបានការខលចូលជាច្រើន តាមរយៈព័ត៌មាននៅលើផ្ទាំងឃោសនា។

ទីបំផុតលោក បានសម្រេចរាប់អានគ្នាសាកល្បងជាមួយនារីម្នាក់ ដែលមានវ័យ៣៣ឆ្នាំ ដោយលោកបានបញ្ជាក់ថា ទោះបីជានាងឆ្លើយយល់ព្រមទទួលលោកធ្វើជាស្វាមីក្តី ក៏លោកបានបញ្ជាក់ថា លោកកំពុងស្ថិតក្នុងការពិចារណា ដោយហេតុផលថា ត្រូវស្វែងយល់ពីគ្នាជាមុនសិន។

យោងតាមសម្តីប្អូនស្រីលោក បានបញ្ជាក់ថា គ្រួសារខ្លួន ត្រូវការនារីម្នាក់ដែលអាចទទួលយក Aziro ដែលមានមុខរបរជាជាងឈើ ក៏ដូចជាគ្រួសារដែលមានជីវភាពក្រីក្រ និងមានប្អូនស្រី៣នាក់ក្នុងបន្ទុក។

គួរបញ្ជាក់ដែរថា ទោះបីជាផ្ទាំងផ្សព្វផ្សាយរបស់លោក ត្រូវបានដកចេញដោយអាជ្ញាធរហើយក៏ដោយ ក៏លោកអះអាងថា លោកនៅតែទទួលបានការហៅចូល និងសារជាច្រើនជាបន្តបន្ទាប់មិនដាច់ឡើយ៕

ប្រភព៖ asiaone

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម