Connect with us

Eriksen បង្ហាញខ្លួនលើកដំបូងជួយឱ្យ Inter Milan ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia

អ៊ីតាលី៖ Christian Eriksen បានបង្ហាញខ្លួនជាលើកដំបូងឱ្យ Inter Milan ខណៈដែលពួកគេបានផ្តួល Fiorentina កាលពីយប់ថ្ងៃពុធ ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia ។

ខ្សែបម្រើសញ្ជាតិដាណឺម៉ាក ដែលទើបបានចូលរួមជាមួយ Inter ពីក្លិប Tottenham ក្នុងតម្លៃខ្លួនប្រហែល ១៦.៩ លានផោន បានប្ដូរចូលលេងក្នុងតង់ទី២ ជំនួសខ្សែប្រយុទ្ធ Alexis Sanchez ។ ហើយខ្សែបម្រើស្លាបរបស់ក្លិបតោខៀវ Chelsea គឺកីឡាករ Victor Moses ដែលចូលរួមជាមួយ Inter ក៏បានបង្ហាញខ្លួននៅក្នុងតង់ទី ២ ផងដែរ។

ក្រោយកីឡាករ Antonio Candreva និង Nicolo Barella រកបានមួយគ្រាប់ម្នាក់ឱ្យ Inter ពួកគេនឹងត្រូវប្រកួតជាមួយក្រុម Napoli ក្នុងវគ្គ ៤ក្រុមចុងក្រោយ ខណៈដែលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមួយផ្សេងទៀតគឺ Juventus ប៉ះ AC Milan ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម