GMAC ស្នើរោងចក្រដាក់បុគ្គលិកដែលត្រឡប់មកពីចូលឆ្នាំនៅប្រទេសចិន ដាច់ដោយឡែករយៈពេល១៤ថ្ងៃ
ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានជូនដំណឹងដល់សមាជិករបស់ខ្លួនថា ប្រសិនបើមានបុគ្គលិកដែលត្រឡប់មកពីប្រទេសចិន មកកម្ពុជា សូមពិនិត្យពួកគេដោយយកចិត្តទុកដាក់ និងដាក់ពួកគេនៅដាច់ដោយឡែកពីបុគ្គលិកដទៃ និងកម្មករយ៉ាងហោចណាស់ ១៤ថ្ងៃសិន។
ការជូនដំណឹងនេះ គឺដើម្បីការពារវីរុសកូរ៉ូណា ដែលទើបតែរកឃើញនៅកម្ពុជា។ នាពេលឥឡូវនេះ រាជរដ្ឋាភិបាលកម្ពុជា រួមមានអាជ្ញាធរពាក់ព័ន្ធ កំពុងខិតខំប្រឹងប្រែងពិនិត្យ គ្រប់គ្រង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺរលាកសួតដោយវីរុសកូរ៉ូណា បន្ទាប់ពីរកឃើញមានករណីវីរុសកូរ៉ូណាដំបូងបង្អស់ នៅខេត្តព្រះសីហនុ ទៅលើជនជាតិចិនដែលជាអ្នកទេសចរ។ វីរុសកូរ៉ូណា មិនទាន់រកឃើញថា មានឆ្លងមកលើប្រជាពលរដ្ឋកម្ពុជានោះទេ។
សមាគមរោងចក្រកាត់ដេរកម្ពុជា បន្តថា បន្ទាប់ពីរយៈពេល ១៤ថ្ងៃ ប្រសិនបើរកមិនឃើញ ឬមិនមានរោគសញ្ញាទេ នោះអាចអនុញ្ញាតឱ្យពួកគេ (បុគ្គលិកដែលទើបតែត្រឡប់ពីចិន ក្រោយចូលឆ្នាំប្រពៃណីចិន) ត្រឡប់ចូលធ្វើការក្នុងរោងចក្រជាធម្មតាវិញ។ បន្ថែមពីនេះ សមាគម បានណែនាំឱ្យផ្ដល់ម៉ាស និងទឹកលាងដៃ សម្រាប់បុគ្គលិក និងភ្ញៀវដែលទៅរោងចក្ររបស់ពួកគេផងដែរ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍