Connect with us

នរណាក៏លាន់មាត់ថាឆ្ងាញ់ដែរ! តោះ មកមើលពីវិធីប្រឡាក់សាច់ចង្កាក់ បែប បាប៊ីឃ្យូ

ភ្នំពេញ៖ សម័យនេះ គ្រប់គ្នា រវល់ខ្លាំងណាស់ ចង់ជុំគ្នាម្តងៗ ណាត់គ្នាមុនរាប់ខែ ហើយទាល់តែមានកម្មវិធីជួបជុំ ឬជប់លៀងសប្បាយៗ ទើបប្រឹងស្កាត់មករកគ្នា។ ពិបាកជួបគ្នាដល់ម្ល៉ឹង អ៊ីចឹងកុំភ្លេច ត្រូវតែរៀបចំឱ្យបានល្អ ទើបសប្បាយចិត្តហើយកាន់តែមានន័យ ជម្រើសល្អបំផុត គឺជប់លៀងបែប សាច់អាំង ឬ បាប៊ីឃ្យូ។

ចំណុចល្អ នៃការរៀបចំជប់លៀងបាប៊ីឃ្យូ គឺ អ្នកចូលរួមទាំងអស់ អាចជួយគ្នាមួយដៃមួយជើងបាន ញុំាបណ្ដើរ អាំងបណ្ដើរ ជជែកគ្នាលេងបណ្ដើរ ដែលអាចបង្កើតភាពស្និតស្នាលរវាងគ្នា និងធ្វើឱ្យបរិយាកាសកាន់តែសប្បាយរីករាយមួយកម្រិតទៀត។

ក្រៅពីត្រូវលាងបន្លែ ដោយយកចិត្តទុកដាក់ឱ្យបានស្អាតល្អ ការប្រឡាក់សាច់ឱ្យចាប់ជាតិឆ្ងាញ់ពិសាក៏សំខាន់ណាស់ដែរ។ ធ្វើបាប៊ីឃ្យូ ត្រូវជ្រើសយកសាច់ចំឡក ទើបអាំងទៅផុយស្រួលញុំា។ ហើយរបៀបប្រឡាក់មិនពិបាកដូចគិតទេ គឺគ្រាន់តែ ត្រូវប្រើ ទឹកប្រេងខ្ចង ស្ករបន្តិច (បើចូលចិត្តផ្អែម) និង ម្ស៉ៅស៊ុបខ្នរ រសជាតិសាច់ជ្រូក។ ច្របល់ចូលគ្នាឱ្យសព្វ ទុកចោល ១៥នាទី ឱ្យជ្រាបជាតិចូលគ្នា សឹមយកមកអាំង។

តោះ! មកមើលរបៀបប្រឡាក់សាច់គោចង្កាក់បែប បាប៊ីឃ្យួ ជាមួយម្ស៉ៅស៊ុបខ្នរ (រសជាតិសាច់ជ្រូក) ធ្វើឱ្យសាច់ចូលជាតិឆ្ងាញ់ ញុំាជក់មាត់ និងមានរសជាតិឈ្ងុយឆ្ងាញ់ ទាំងអស់គ្នា៖

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com