តារាវ័យក្មេង João Félix មិនអាចចូលលេងជំនួបរវាង Real Madrid និង AT Madrid នោះទេ
អេស្ប៉ាញ៖ ការប្រកួតលីកកំពូលអេស្ប៉ាញរដូវកាលនេះ ពិតជាស្វិតស្វាញលើសពីរដូវកាលមុនៗ ដោយគិតត្រឹមសប្តាហ៍ទី ២២ ដោយមានការប្រទាញប្រទង់ពិន្ទុគ្នាខ្លាំង ដើម្បីជើងឯក ដោយពេលនេះ ក្រុមអធិរាជស កំពុងឈរលេខ១ បណ្តោះអាសន្ន ដោយមាន ៤៦ពិន្ទុ លើក្រុមលេខ២ Barcelona តែ ៣ពិន្ទុប៉ុណ្ណោះ ចំណែកក្រុមរបស់កីឡាករ João Félix នៅស្ថិតលេខ ៥ ដោយមាន ៣៦ពិន្ទុក្នុងដៃ ។
ងាកមកមើលការប្រកួតធំៗជាងគេ នៃ La Liga នៅសប្តាហ៍នេះវិញ គឺគ្មានការប្រកួតណាក្រៅពីការប្រកួតរវាង Real Madrid ជាមួយ Atlectico Madrid នោះទេ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយពីអ្នកគាំទ្រនោះ គឺថាកីឡាករវ័យក្មេង ដែលអ្នកគាំទ្រគិតថាអនាគតនឹងត្រចះត្រចង់ដូច CR7 នោះគឺ João Félix មិនអាចចូលរួមប្រកួតបានទេ ដោយសារបញ្ហារបួសសាច់ដុំជើងស្តាំ កំឡុងការប្រកួតជាមួយ CD Leganés ដោយត្រូវសម្រាកព្យាបាលមួយរយៈពេល ។
បើតាមការអះអាងពីក្រុមគ្រូពេទ្យនៃក្លិប AT Madrid ថា បញ្ហារបួសនេះ មិនជាធ្ងន់ធ្ងរពេកនោះទេ ប៉ុន្តែតម្រូវឱ្យកីឡាករវ័យ ២០ឆ្នាំរូបនេះ សម្រាកឱ្យបានជាសះស្បើយជាមុនសិន ។
សូមបញ្ជាក់ផងដែរថា ការប្រកួតមួយនេះក៏នឹងមានផ្សាយបន្តផ្ទាល់ជូនទស្សនិកជននៅកម្ពុជាទស្សនាកម្សាន្ត នៅយប់ថ្ងៃសៅរ៍ ទី១ ខែកុម្ភៈ ម៉ោង ១០យប់ នៅលើកញ្ចក់ទូរទស្សន៍ CNC ផងដែរ៕
អត្ថបទ៖ លីន រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍