Connect with us

គ្រាន់តែចុះកុងត្រាភ្លាម Bruno បោះសម្ដីឱ្យអ្នកគាំទ្រសប្បាយចិត្តភ្លែត

អង់គ្លេស៖ ការផ្ទេររបស់កីឡាករ Fernandes គឺជាការផ្លាស់ប្តូរដ៏ធំបំផុតនៅក្នុងក្របខ័ណ្ឌ Premier League សម្រាប់រដូវកាលដោះដូរកីឡាករនាខែមករា ខណៈកីឡាកររូបនេះ ដើរតាម Cristiano Ronaldo, Nani និង Marcos Rojo ក្នុងការចូលរួមជាមួយ Manchester United ពីក្លិប Sporting ។

កីឡាករ Bruno Fernandes បានចូលរួមក្នុងតម្លៃ ៥៥ លានអឺរ៉ូ បូករួមប្រាក់បន្ថែមកើនដល់ ៨០ លានអឺរ៉ូ។ ខ្សែបម្រើវ័យ ២៥ឆ្នាំរូបនេះ បាននិយាយថា លោកនឹងផ្តល់អ្វីគ្រប់យ៉ាងដើម្បីនាំមកនូវភាពជោគជ័យ និងពានរង្វាន់ដល់ Manchester United បន្ទាប់ពីបានចូលរួមក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំកន្លះពី Sporting Lisbon ។

Fernandes បានបន្ថែមទៀតថា៖ « សេចក្តីស្រឡាញ់របស់ខ្ញុំចំពោះ ManUtd ពិតជាបានចាប់ផ្តើមនៅពេលដែលខ្ញុំធ្លាប់បានមើលការលេងរបស់ Cristiano Ronaldo ហើយចាប់តាំងពីពេលនោះមក ខ្ញុំគឺជាអ្នកគាំទ្រដ៏ធំម្នាក់របស់ក្លិបដ៏អស្ចារ្យមួយនេះ» ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម