ក្លិប Hertha Berlin ក្របខ័ណ្ឌអ៉ាឡឺម៉ង់ សម្រេចទិញយកខ្សែប្រយុទ្ធ Krzysztof Piatek ពី AC Milan
អាឡឺម៉ង់៖ ក្លិប Hertha Berlin ដែលនៅក្របខ័ណ្ឌកំពូលអាឡឺម៉ង់ បានបញ្ជាក់ពីការចុះហត្ថលេខា នាំយកកីឡាករ Krzysztof Piatek ពី AC Milan ក្នុងកិច្ចព្រមព្រៀង កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
ក្រោយពីបានមកចូលរួមជាមួយ Hertha Berlin ហើយនោះ Krzysztof Piatek បាននិយាយថា រូបគេ ពិតជារីករាយណាស់ដែលការផ្ទេរមកទឹកដីមួយនេះ ហើយរូបគេ ពិតជឿជាក់ថា នេះជាការផ្លាស់ប្តូរដ៏ត្រឹមត្រូវសម្រាប់រូបគេផងដែរ ដែលបានលេងជាមួយមិត្តរួមក្រុមថ្មី។
ការចាកចេញនេះ ក៏ជាចំណែកមួយនៃការមកដល់របស់ Zlatan Ibrahimovic ផងដែរ ដែលធ្វើឱ្យកីឡាករប៉ូឡូញ ស្វែងរកក្លិបថ្មី ដើម្បីមានឱកាសលេងឱ្យបានច្រើន ជាពិសេសដើម្បីមានឱកាសលេងនៅពានរង្វាន់យ៉ូរ៉ូនាពេលខាងមុខ។
សូមបញ្ជាក់ដែរថា Piatek ជោគជ័យខ្លាំងនៅក្លិប Cracovia នៅប្រទេសប៉ូឡូញ មុនផ្លាស់មកកាន់ក្លិប Genoa ហើយអ្វីដែលសំខាន់ ចាប់តាំងពីឆ្នាំ ២០១៨មក រូបគេ មិនបានលេងនៅក្លិបណាលើសពី ពីរឆ្នាំនោះទេ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍