Connect with us

ប្រជាជនចិនកើតទុក្ខមិនសុខចិត្តពេលមហាសេដ្ឋី Jack Ma បរិច្ចាគទឹកប្រាក់ត្រឹម ១៤.៤ លានដុល្លារសម្រាប់ប្រឆាំងវីរុសកូរ៉ូណា និងបានហៅលោកថាជាមនុស្សម៉ៅស្វិត

ប្រទេសចិន៖ វីរុសកូរ៉ណាបានរាលដាលកាន់តែខ្លាំងទូទាំងប្រទេសចិនដែលមកទល់ពេលនេះចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង២០០នាក់មកហើយ។

យោងតាមសារព័ត៌មាន CNN បានបញ្ជាក់ថាមហាសេដ្ឋីចិនលោក Jack Ma ក៏បានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន ១៤.៤ លានដុល្លារសម្រាប់មន្ទីរស្រាវជ្រាវវ៉ាក់សាំងវីរុសកូរ៉ូណារបស់រដ្ឋាភិបាល បន្ថែមពីនេះផងដែរក្រុមហ៊ុន Alibaba ក៏បានបង្កើតមូលនិធិ ១៤៤ លានដុល្លារសម្រាប់ចំណាយលើបរិក្ខារពេទ្យនៅទីក្រុងវូហាន និង ខេត្តហ៊ូពៃផងដែរ។

នៅក្នុងបណ្តាញ Weibo មហាសេដ្ឋី Jack Ma បានរៀបរាប់ថា” គ្រប់គ្នាសុទ្ធតែដឹងហើយថា សង្រ្គាមជាមួយវីរុសកូរ៉ូណានៅបន្តវែងឆ្ងាយទៀត ប្រាក់ទាំងនេះនឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការស្រាវជ្រាវប្រឆាំងនឹងវីរុសនេះ”។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល មានមហាជនមួយចំនួនបានធ្វើការរិះគន់ដល់មហាសេដ្ឋីរូបនេះថា “ជាម្ចាស់ក្រុមហ៊ុនលក់ទំនិញអនឡានយក្សមួយទាំងមូលដែលមានទ្រព្យសម្បត្តិរហូតដល់ ៤១.៨ ពាន់លានដុល្លារ បែរជាបរិច្ចាគទឹកប្រាក់ត្រឹម ១៤.៤ លានដុល្លារ”៕

ប្រភព៖ CNN
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម