Connect with us

វីង និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចុះអនុស្សារណៈយោគយល់គ្នា ដើម្បីអនុញ្ញាតឱ្យមានដំណោះស្រាយថ្មី ក្នុងការទូទាត់ប្រាក់ដល់សមាជិករបស់ខ្លួន

ភ្នំពេញ៖ នៅថ្ងៃទី៣១ ឆ្នាំ២០២០ ធនាគារឯកទេសវីង ដែលជាអ្នកផ្តល់សេវាធនាគារចល័តឈាន​មុខគេនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាសមាគមមានវិជ្ជាជីវៈលើផ្នែកគ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) អំពីកិច្ចព្រមព្រៀងភាពជាដៃគូថ្មី។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា សមាជិកនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងអាចបង់ថ្លៃសមាជិកភាពរបស់ពួកគេ តាមរយៈភ្នាក់ងារវីងជាង ៧.៣០០កន្លែង និងតាមរយៈកម្មវិធីស្មាតហ្វូនវីង ដោយផ្តល់ជាជម្រើសកាន់តែប្រសើរក្នុងការទូទាត់ប្រាក់។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត បានមានប្រសាសន៍ថា៖ “ជាមួយនឹង វីង ការបង់ថ្លៃសមាជិកភាពរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺអាចធ្វើទៅបានដោយងាយស្រួល ដោយលោកអ្នក គ្រាន់តែប្រើម្រាមដៃចុចលើកម្មវិធីស្មាតហ្វូន វីង ឬទៅបង់តាមបណ្តាញភ្នាក់ងារ វីងដែលមានទូទាំងប្រទេស។  យើងមានសេចក្តីរីករាយក្រៃលែង ក្នុងការធ្វើជាដៃគូជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីពាំនាំនូវបច្ចេកវិទ្យាចុងក្រោយបំផុត និងសមត្ថភាព ដើម្បីជួយគាំទ្រការរីកចម្រើនរបស់គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។

ក្នុងនាមជាអ្នកឈានមុខគេក្នុងការគាំទ្រការដាក់បញ្ចូលហិរញ្ញវត្ថុអស់រយៈពេលជាង១១ឆ្នាំមកនេះ ធនាគារឯកទេស វីង បានបង្កើតប្រព័ន្ធប្រតិបត្តិការហិរញ្ញវត្ថុចល័តយ៉ាងរឹងមាំ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស តាមរយៈការផ្តល់ជូននូវសេវាកម្មជាច្រើនដូចជា៖ ការផ្ទេរប្រាក់ ការទូទាត់វិក្កយបត្រ ការបញ្ចូលទឹកប្រាក់តាមទូរស័ព្ទ និងការទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធអ៊ីនធឺណិត។

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា៖ “ការប្រើប្រាស់ជំរើសនៃការបង់ប្រាក់ដែលមានបណ្តាញដ៏រឹងមាំ និងប្រកបដោយសុវត្តិភាពបែបនេះ វាជាការបោះជំហ៊ានដ៏សំខាន់សម្រាប់យើង។ ពួកយើងបាន ធ្វើការស្វែងរកមធ្យោបាយជាច្រើន​ដើម្បីផ្តល់ជូនអតិថិជនរបស់យើងប្រកបដោយភាពងាយស្រួល ក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។”

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ក្នុងគោលបំណងដើម្បីធានានូវភាពរុងរឿង និងនិរន្តរភាពនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការបង្កើតបណ្តាញក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាលើកតម្កើងតម្លាភាព និងគាំពារអតិថិជននៅក្នុប្រទេសកម្ពុជា។

នៅប្រទេសកម្ពុជា មីក្រូហិរញ្ញវត្ថុ ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសិទ្ធអំណាចស្ត្រី ដែលជាមេគ្រួសារ តាមរយៈការផ្តល់ចំណេះដឹងការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។ យោងតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា ៨០%នៃអតិថិជនសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺកំពុងរស់នៅតំបន់ដាច់ស្រយ៉ាល និង៨០%នៃពួកគេ គឺជាស្រ្តី។ មកដល់ពេលនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានសមាជិកចំនួន ១០១គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ៕

គន្ធ តារាវិឆ័យ

  • អត្ថបទទាក់ទង :
  • feature
Loading...

ពេញនិយម