Connect with us

ឥណ្ឌូនេស៊ីប្រកាសស្វែងរកអ្នកក្លាហានដើម្បីដោះសម្បកកង់ម៉ូតូចេញពីក្រពើមួយក្បាលដែលជាប់នៅករយៈពេល៤ឆ្នាំមកហើយ

ឥណ្ឌូនេស៊ី៖ ស្ថិតក្នុងខេត្តមួយនៃប្រទេសឥណ្ឌូនេស៊ីបានប្រកាសស្វែងរកបុគ្គលណាដែលមានភាពក្លាហានអាចដោះសម្បកកុងម៉ូតូពីកសត្វក្រពើមួយក្បាលដែលបានជាប់ជាយូរឆ្នាំមកហើយ។ យោងតាមទីភ្នាក់ងារព័ត៌មាននៃ Antara គ្រប់គ្រងដោយរដ្ឋនៃប្រទេសឥណ្ឌូនេស៊ីបានបញ្ជាក់ថា ក្រពើមួយក្បាលដែលមានប្រវែង ៤ ម៉ែត្របានជាប់កង់ម៉ូតូនៅកតាំងពីឆ្នាំ ២០១៦ មកម្ល៉េះនៅពេលដែលគេបានប្រទះឃើញនៅតាមដងទន្លេ Palu ក្នុងខេត្ត Central Sulawesi។

ថ្មីៗនេះដែរ ការិយាល័យអភិរក្សធនធានធម្មជាតិស៊ូឡាវី បានប្រកាសនឹងផ្តល់រង្វាន់សម្រាប់បុគ្គលដែលមានភាពក្លាហាន និងសមត្ថភាពអាចដោះសម្បកកង់ម៉ូតូនោះចេញពីក្រពើមួយក្បាលនេះបាន ប៉ុន្តែមិនមានព័ត៌មានបញ្ជាក់ឡើយថារង្វាន់នោះជាអ្វី៕
ប្រភព៖ CNN
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម