Connect with us

ចំណូលការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ខែមករាឆ្នាំ២០២០ មានជាង១០លានដុល្លារ

សៀមរាប៖ ចំណូលដែលបានពីការលក់បណ្ណចូលទស្សនារមីយដ្ឋានអង្គរ ក្នុងខែមករា ឆ្នាំ២០២០ មានការថយចុះ ១៤,៨១ ភាគរយ មកចំនួន ១០ ៥៤៧ ៣៣២ ដុល្លារអាមេរិក បើធៀបនឹងខែមករា ឆ្នាំ២០១៩។ នេះបើយោងតាមការចេញសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ។

ធៀបនឹងខែមករា ឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលទៅកម្សាន្តនៅរមណីយដ្ឋានអង្គរ មានការថយចុះ ១៧,៨៩ ភាគរយ មកត្រឹម ២២២ ៥៦១ នាក់ នៅខែមករា ឆ្នាំ២០២០។ សេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ បានឱ្យដឹងបន្ថែម។

ដោយឡែកចំណូលពីការលក់បណ្ណនៅប្រាសាទកោះកេរ សម្រាប់ខែមករ ឆ្នាំ២០២០ មានចំនួន ៤២០៩០ ដុល្លារ សម្រាប់ភ្ញៀវទេសចរសរុបចំនួន ៤២០៩នាក់។ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភមូលនិធិ គន្ធបុប្ផាកម្ពុជា សម្រាប់ខែមករា ឆ្នាំ២០២០ នូវទឹកប្រាក់ចំនួន ៤៤៥ ១២២ ដុល្លារ ពីចំណូលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • features
Loading...

ពេញនិយម