តម្លៃសាំង បន្តចុះថោក ចាប់ពីដើមឆ្នាំ២០២០មក
ភ្នំពេញ៖ តម្លៃសាំងធម្មតា នឹងបន្តចុះថ្លៃចំនួន ១៥០រៀល មកត្រឹម ៣៥៥០ រៀលក្នុងមួយលីត្រ បន្ទាប់ពីតម្លៃសាំងបានចុះជាប់ៗគ្នាចំនួន ២លើករួចមកហើយ ចាប់តាំងពីដើមឆ្នាំ២០២០មក។នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។
សេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងទៀតថា ចាប់ពីថ្ងៃទី១ ដល់ ១៥ ខែកុម្ភៈ ឆ្នាំ២០២០ តម្លៃសាំងធម្មតា នឹងចុះមកត្រឹម ៣៥៥០ រៀលក្នុងមួយលីត្រ ខណៈតម្លៃប្រេងម៉ាស៊ូត នឹងចុះមកត្រឹម ៣៤០០ រៀលក្នុងមួយលីត្រ។
សូមជម្រាបថា ចាប់តាំងពីដើមខែមករា ឆ្នាំ២០២០ តម្លៃប្រេងសាំង បានបន្តចុះជាបន្តបន្ទាប់ ពោលគឺ ចុះពី ៣៧៥០ រៀល មកត្រឹម ៣៧០០ រៀល និងមកត្រឹម ៣៥៥០ រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា ព្រមទាំងចុះពី ៣៦៥០ រៀល មកត្រឹម ៣៦០០ រៀល និងមកត្រឹម ៣៤០០ រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។
តម្លៃទាំងនេះ គឺបន្ទាប់ពីការបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារក្នុងមួយលីត្រ តបតាមការសម្រេចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា៕
- អត្ថបទទាក់ទង :
- features

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៣ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍