Connect with us

ថៃ ស្នើដាក់ “ប្រាសាទភ្នំរុង” ដែលសង់នៅរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់ខ្លួន

បុរីរម្យ៖ រដ្ឋាភិបាលថៃ គ្រោងនឹងស្នើដាក់តំបន់រមណីយដ្ឋានប្រាសាទភ្នំរុង និងតំបន់ប្រវត្តិសាស្ត្រ ២ទៀត ដែលនៅជិតនោះ ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រាសាទពីរទៀត ដែលថៃ គ្រោងស្នើដាក់ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក មានដូចជា ប្រាសាទ Muang Tam និង ប្រាសាទ Plaibat ដែលស្ថិតនៅខេត្តបុរីរម្យផងដែរ។ បច្ចុប្បន្ន ថៃ កំពុងរៀបចំឯកសារសម្រាប់ការស្នើនេះ។

អភិបាលខេត្តបុរីរម្យ លោក Thirawat Woottikhun បានឱ្យដឹងថា លោកមានទំនុកចិត្តចំពោះប្រាសាទទាំង៣ ដែលនឹងត្រូវដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក (Tentative List)។ លោកទទួលស្គាល់ថា ប្រាសាទទាំងនេះ បានទទួលឥទ្ធិពលពីអរិយធម៌ខ្មែរ ដែលបានបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ លោកបន្តថា ក្រោយក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទទាំង៣ នឹងទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត ដើម្បីជំរុញវិស័យទេសចរណ៍។

សូមជម្រាបថា កាលពីឆ្នាំ២០១៩ ភ្ញៀវទេសចរប្រហែល ៨៤១៨១១ នាក់ ក្នុងនោះទេសចរអន្តរជាតិ ១៨០០០នាក់ បានទៅកម្សាន្តនៅតំបន់រមណីយដ្ឋានប្រាសាទភ្នំរុង ដែលត្រូវបានសាងសង់ចន្លោះសតវត្សទី១០ និង ១៣ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ តាមរចនាបថខ្មែរ និងប្រាសាទដែលនៅជុំវិញនោះ៕

ប្រភព៖ Bangkok Post

  • អត្ថបទទាក់ទង :
  • features
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com