Connect with us

ភោជនីយដ្ឋាន និងហាងកាហ្វេម៉ាក Louis Vuitton ដែលចាប់ផ្តើមបើកដំបូងគេនៅប្រទេសជប៉ុន

ជប៉ុន៖ អ្នកដែលនិយមប្រើប្រាស់ម៉ាកយីហោល្បីឈ្មោះ Louis Vuitton អាចនឹងមានអារម្មណ៍រីករាយមួយកម្រិតទៀតនៅពេលដែលហាងល្បីឈ្មោះមួយនេះបានបើកហាងកាហ្វេដែលមានឈ្មោះ Louis Vuitton ក៏ដូចជាភោជនីយដ្ឋាន Sugalabo V នៅក្នុងអគារ LV ផ្ទាល់តែម្តងនាទីក្រុង អូសាកា ប្រទេសជប៉ុន។

គួរបញ្ជាក់ដែរថា ភោជនីយដ្ឋានរបស់ LV ដែលមានឈ្មោះ Sugalabo V នឹងត្រូវសម្រិតសម្រាំងមុខម្ហូបពិសេសៗឡើងដោយចុងភៅល្បីឈ្មោះ Yosuke Suga ដែលលោកបានចំណាយពេលវេលាអស់រយៈពេលជាយូរឆ្នាំទៅគ្រប់ទីកន្លែងដើម្បីស្រាវជ្រាវនូវមុខម្ហូបថ្មីៗប្លែកៗជូនដល់អ្នកគាំទ្ររបស់ទាំងអស់។

ដូចនេះសម្រាប់អតិថិជន LV នៅប្រទេសជប៉ុនអាចនឹងមានភាពងាយស្រួលស្វែងរកម្ហូប ឬ ភេសជ្ជៈបានយ៉ាងងាយស្រួលក្រោយចំណាយកម្លាំងដើរជាវទំនិញរួច សម្រាប់ភោជនីយដ្ឋានបានចាប់ដំណើរការកាលពីថ្ងៃទី០១ ខែមករានេះហើយ ដោយឡែកសម្រាប់ហាងកាហ្វេវិញនឹងចាប់ដំណើរការនៅថ្ងៃទី១៥ ខែមករា ខាងមុខនេះ៕

ប្រភព៖ Elle
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com