Connect with us

ទារកដែលម្ដាយមានផ្ទុកវីរុសកូរ៉ូណាថ្មី បានកើតមកដោយមានសុខភាពល្អហើយបានធ្វើតេស្ត២លើក ហើយរកឃើញថា

  1. ចិន៖ ស្ត្រីម្នាក់ បានសម្រាលបានកូនម្នាក់ដែលមានសុខភាពល្អ ទោះបីជាគាត់កំពុងមានផ្ទុកវីរុសកូរ៉ូណា ដែលបង្កជាជំងឺរលាកសួតប្រភេទថ្មីក៏ដោយ។ នេះជាការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Xinhua នាថ្ងៃចន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០។

ស្ដ្រីជាម្ដាយ ដែលបានសម្រាលកូនរបស់គាត់ នៅខេត្ត Heilongjiang ប្រទេសចិន បានរកឃើញថា ខ្លួនមានផ្ទុកវីរុសកូរ៉ូណាថ្មី ខណៈខ្លួន មានផ្ទៃពោះ ៣៨សប្ដាហ៍ទៅហើយ។ នេះជាការបញ្ជាក់ពីមន្ទីរពេទ្យទីក្រុង Harbin នៅថ្ងៃដដែល ក្នុងសន្និសីទសារព័ត៌មាន។

ក្រោយដឹងពីស្ថានភាពជំងឺរបស់ស្ត្រីខាងលើ ក្រុមវេជ្ជបណ្ឌិត បានសម្រេចចិត្តក្នុងការវះកាត់ ដើម្បីយកទារក ភេទស្រី ដែលមានទម្ងន់ប្រហែល ៣គីឡូក្រាម ចេញពីផ្ទៃម្ដាយ។ ក្រោយធ្វើតេស្ត ២លើក កាលពីថ្ងៃសុក្រ ទៅថ្ងៃអាទិត្យ នាសប្ដាហ៍កន្លងទៅ ទារកមានភាពអវិជ្ជមាន ទាក់ទងនឹងវីរុសកូរ៉ូណាថ្មី។

ចំណែកស្ត្រីជាម្ដាយ មានអាការៈធូរស្រាលពីជំងឺ ដោយកម្ដៅក្នុងខ្លួនរបស់គាត់ បានវិលទៅរកសភាពធម្មតា កាលពីថ្ងៃអាទិត្យ។ ក្រុមគ្រូពេទ្យ បានសម្រេចចិត្តដាក់ម្ដាយ និងទារក នៅបន្ទប់ពិសេស២ ដើម្បីតាមដានស្ថានភាព ក៏ដូចជាព្យាបាលផងដែរ។

ចំពោះករណីនេះ ខាងមន្ទីរពេទ្យ សុំមិនបញ្ចេញឈ្មោះម្ដាយ ឬអាយុរបស់គាត់ឡើយ៕

ប្រភព៖ Xinhua

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម