ត្រៀមដាក់ពាក្យធ្វើការ! រោងចក្រកាត់ដេរ ៤ ត្រូវបានបោះទុនវិនិយោគក្នុងទឹកប្រាក់ជាង ២០លានដុល្លារ និងបង្កើតការងារជាង ៩ពាន់កន្លែង ដល់ពលរដ្ឋកម្ពុជា
ភ្នំពេញ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ចំនួន៤ទៀតហើយ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឲ្យដំណើរការនៅកម្ពុជា ដោយសរុបទុនវិនិយោគជាង២០លានដុល្លារ ហើយដែលនឹងបង្កើតការងារថ្មីជាង ៩ពាន់កន្លែង ។
យោងតាម Facebook ផ្លូវការរបស់ CDC បានអោយដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបន បត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ៤ គឺ
១៖ ក្រុមហ៊ុន PERFECT VISION FASHION (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៥.១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧៨៣ន្លែង ។
២៖ ក្រុមហ៊ុន JH GARMENT (CAMBODIA) CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិដំណាក់ធំ៣ (អតីតភូមិភ្នាត) សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣.៧៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥២០ កន្លែង។
៣៖ ក្រុមហ៊ុន PRESTIGE GARMENT CO.,LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំ ពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥.៥៨ លានដុល្លារអាមេរិក និង អាចបង្កើតការងារបានចំនួន ២,៣៣៦កន្លែង ។
៤៖ ក្រុមហ៊ុន LONG CHENG SHOE PARTS CO.,LTD: គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៧.៧៥ លានដុល្លារអាមេរិក និង អាចបង្កើតការងារបានចំនួន ៣,៨២៤ កន្លែង ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍