Connect with us

លីគបាល់ទាត់កំពូលរបស់ចិន នឹងត្រូវពន្យារពេលដើម្បីបង្ការជំងឺរាតត្បាតកូរ៉ូណា

ចិន៖ លីគបាល់ទាត់កំពូលរបស់ចិន Chinese Super League នឹងត្រូវពន្យារពេល បន្ទាប់ពីមានការប្រកាសពីសហព័ន្ធបាល់ទាត់ប្រទេសចិន ដើម្បីបង្ការជំងឺរាតត្បាតកូរ៉ូណាវីរុស។
តាមការប្រកាស លីគគ្រប់លំដាប់ថ្នាក់នៅប្រទេសចិន នឹងត្រូវពន្យារពេលទាំងអស់ ក្នុងគោលបំណងដើម្បីជួយគ្រប់គ្រងការរាតត្បាតកូរ៉ូណាវីរុស។

Chinese Super League ដែលមានអតីតកីឡាករ Premier League ល្បីៗជាច្រើនលេងនៅទីនោះ ដូចជា Yaya Toure, Marouane Fellaini, Oscar, Marko Arnautovic និង Salomon Rondon។ ជាទូទៅ ការបើករដូវកាលថ្មីធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ប៉ុន្តែមកទល់នឹងពេលនេះមិនទាន់មានការប្រកាសពីថ្ងៃកំណត់នៃការបើករដូវកាលថ្មីនៅឡើយទេ។
ក្រៅពីបាល់ទាត់ ចិន ក៏បានផ្អាកព្រឹត្តិការណ៍កីឡាផ្សេងៗជាច្រើនទៀត ដើម្បីសុវត្ថិភាពកីឡាករទាំងអស់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម