Connect with us

ជប៉ុនខ្លាំងមែន! ជោគជ័យលើការវះកាត់ដាក់កោសិកាសាច់ដុំបេះដូង

ជប៉ុនជោគជ័យលើការវះកាត់ដាក់កោសិកាសាច់ដុំបេះដូង ដែលបន្សាំចេញពីកោសិកាដើម ក្នុងការព្យាបាលសាកល្បងទៅលើអ្នកជំងឺបេះដូងធ្ងន់ធ្ងរ ហើយត្រូវចាត់ទុកត្រូវតិចនិកវេជ្ជសាស្ត្រដំបូងបង្អស់លើពិភពលោក។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យអូសាកា បានកំពុងត្រៀមប្រើកោសិកាសាច់ដុំបេះដូង បន្សាំចេញពីកោសិកាដើមបេះដូង ដើម្បីជួយសម្រួលដល់ការវះកាត់បេះដូង កាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រវិស័យវេជ្ជសាស្ត្រពិភពលោក។
ផែនការនេះ ដឹកនាំដោយសាស្ត្រាចារ្យ Yoshiki Sawa អ្នកជំនាញវះកាត់សរសៃឈាមបេះដូង នៃសាកលវិទ្យាល័យអូសាកា ដោយមានកិច្ចសហការជាមួយសាស្ត្រចារ្យជាច្រើនទៀត ក្នុងចេតនា ប្រើរយៈពេល ៣ឆ្នាំ វះកាត់ដាក់កោសិកាដើមទៅលើអ្នកជំងឺសរុប ១០រូប មានបញ្ហាបេះដូងធ្ងន់ធ្ងរ បង្កដោយសារខ្សោយសាច់ដុំបេះដូង ជាភាសាបច្ចេកទេសហៅថា Ischemic Cardiomyopathy ។

កាលពីពេលថ្មីៗ ក្រុមការងាររបស់លោក Yoshiki Sawa ទទួលបានជោគជ័យទាំងស្រុង ក្នុងដំណើរការវះកាត់បេះដូងលើអ្នកជំងឺបេះដូងធ្ងន់ធ្ងរម្នាក់ ដោយប្រើកោសិកាសាច់ដុំ បន្សាំចេញពីកោសិកាដើម ឲ្យបានធូរស្បើយ។
ការវះកាត់នេះ អាចជួយឲ្យកោសិកាទ្រុឌទ្រោមនៅផ្ទៃខាងលើបេះដូងអ្នកជំងឺ រីកលូតលាស់ឡើងវិញ ហើយបញ្ចេញប្រូតេអ៊ីន ជួយដល់ស្តារសរសៃឈាមបេះដូង ធ្វើមុខងារបេះដូងប្រសើរឡើងវិញ ខណៈកោសិកាបន្សាំនីមួយៗ ត្រូវគេអះអាង មានប្រវែង ៤-៥ សង់ទីម៉ែត្រ និងកម្រាស់ ០,១ មិល្លីម៉ែត្រ រីឯអ្នកជំងឺដែលទើបទទួលការវះកាត់ជោគជ័យនេះ ត្រូវទទួលការតាមដានរយៈពេលច្រើនជាងមួយឆ្នាំទៅមុខទៀត ដើម្បីប្រាកដថា ការវះកាត់ទទួលបានជោគជ័យទាំងស្រុង។
ក្នុងសេចក្តីថ្លែងការណ៍ លោក Yoshiki Sawa លើកឡើងថា លោកសង្ឃឹមការវះកាត់ប្តូរកោសិកាបេះដូងនឹងក្លាយជាតិចនិកវេជ្ជសាស្ត្រមួយ អាចជួយជីវិតមនុស្សបានកាន់តែច្រើន ពិសេសអ្នកជំងឺបេះដូងធ្ងន់ធ្ងរ ដែលលោកធ្លាប់បានជួបពីមុន និងមិនអាចជួយពួកគេបាន៕
ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម