Connect with us

Juventus បញ្ចូលឈ្មោះ Chiellini សម្រាប់ប្រកួត Champions League

អ៊ីតាលី៖ Giorgio Chiellini ត្រូវបានជាប់ឈ្មោះក្នុងក្លិប Juventus សម្រាប់ប្រកួតវគ្គជម្រុះនៃក្របខ័ណ្ឌ Champions League ខណៈដែលរូបគេជិតជាសេះស្បើយពីរបួសជង្គង់។

កីឡាករវ័យ ៣៥ ឆ្នាំរូបនេះទើបតែបង្ហាញខ្លួនបាន ១ ប្រកួតឱ្យ Juventus នៅរដូវកាលនេះ និងបានទទួលការវះកាត់ជង្គង់របស់គាត់កាលពីខែកញ្ញាកន្លងទៅ។

ប្រធានក្រុមរូបនេះ អាចត្រឡប់ចូលរួមជាមួយក្លិបវិញនៅខែនេះ ឬក្នុងខែមីនា ហើយមានឈ្មោះក្នុងកីឡាករទាំង ២២ សម្រាប់វគ្គជម្រុះនៃក្របខ័ណ្ឌ Champions League ។

គួរបញ្ជាក់ផងដែរថា ក្រុមសេះបង្កង់ Juventus នឹងត្រូវប្រកួតជាមួយក្លិប Lyon នៅវគ្គ ១៦ ក្រុមជើងទី ១ នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម