Connect with us

វីរុសកូរ៉ូណា បានឆ្លងទៅលើជនជាតិម៉ាឡេស៊ី ជាលើកដំបូង

កូឡាឡាំពួរ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី Dzulkefly Ahmad បានថ្លែងនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ថា អាជ្ញាធរ បានរកឃើញពលរដ្ឋម៉ាឡេស៊ីទីមួយ ដែលបានឆ្លងវីរុសកូរ៉ូណាថ្មី។នេះជាការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា បុរសអាយុ ៤១ឆ្នាំ ជនជាតិម៉ាឡេស៊ី ដែលផ្ទុកវីរុសកូរ៉ូណាថ្មី មានស្ថានភាពនឹងន និងស្ថិតនៅក្រោមការតាមដានរបស់មន្ទីរពេទ្យក្រុងកូឡាឡាំពួរ។ ចំណែក ក្រុមគ្រួសាររបស់គាត់ ត្រូវបានមន្ត្រីជំនាញ ឱ្យនៅក្នុងផ្ទះ កុំចាកចេញ រហូតដល់រយៈពេល ១៤ថ្ងៃ ដើម្បីតាមដានស្ថានភាព។

សូមជម្រាបថា ករណីបុរសជនជាតិម៉ាឡេស៊ីផ្ទុកវីរុសកូរ៉ូណាថ្មីនេះ ជាករណីមួយ ក្នុងចំណោមករណីចំនួន ១០ ដែលបានរកឃើញនៅក្នុងប្រទេសម៉ាឡេស៊ី ដោយពួកគេសុទ្ធតែជនជាតិចិន លើកលែងតែជនជាតិម៉ាឡេស៊ីខាងលើ។ លោករដ្ឋមន្ត្រីសុខាភិបាល បានបញ្ជាក់ដែរថា ករណីសង្ស័យ ២០ផ្សេងទៀត កំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត។

គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី បានកើនដល់ ៤២៦នាក់ និងអ្នកផ្ទុកវីរុសនេះ មានជាង ២ម៉ឺន៤រយនាក់។ អ្នកស្លាប់ ចំនួន ៤២៥នាក់ ស្ថិតក្នុងចិនដីគោក និងស្លាប់ ១នាក់ នៅក្នុងប្រទេសហ្វីលីពីន៕

ប្រភព៖ CNA

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម