Connect with us

Liverpool នឹងត្រូវប៉ះ Chelsea ក្នុងពាន FA Cup ក្រោយយកឈ្នះ Shrewsbury Town

អង់គ្លេស៖ ក្រុមវ័យក្មេងបំផុតរបស់ក្រុមហង្សក្រហម Liverpool បានផ្តួលក្លិប Shrewsbury Town ដើម្បីឆ្ពោះទៅការប្រកួតជុំទី ៥ នៃពានរង្វាន់ FA Cup ដោយ ត្រូវប៉ះក្លិបតោខៀវ Chelsea ។

ពួកគេ បានឆ្លងផុតមួយជុំទៀតហើយ ក្រោយពីកីឡាករ Ro-Shaun Williams របស់ក្រុម Shrewsbury Town ធ្វើឱ្យបាល់ចូលទីខ្លួនឯង។ លោក Jurgen Klopp នៅតែប្រកាន់ជំហរមិនត្រឹមតែមិនមកដឹកនាំក្រុម U23 ប៉ុណ្ណោះទេ ប៉ុន្តែមិនបានគ្រប់គ្រងឈុតធំដោយខ្លួនគាត់ផ្ទាល់ទេ ហើយទុកតួនាទីនេះ ឱ្យទៅអ្នកចាត់ការ U23 លោក Neil Critchley ដើម្បីឈរបញ្ជានៅឯ Anfield ។

ដោយសារកីឡាករវ័យចំណាស់របស់ហង្សក្រហម រីករាយនឹងការសម្រាកវិស្សមកាលរដូវរងារនៃក្របខ័ណ្ឌ Premier League នាពេលថ្មីៗនេះ ដូច្នេះលោក Neil Critchley គ្រូបង្វឹកអាយុក្រោម ២៣ ឆ្នាំ បានដឹកនាំក្រុមនៅឯ Anfield ដែលមានកីឡាករក្មេងជំទង់ ៧ នាក់៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម