ឈើប្រណីតជាង ២៤៣ ម៉ែត្រគូប នឹងត្រូវប្រើប្រាស់ដើម្បីកសាងវត្តប្រាសាទព្រះខ័ន ដែលកំពុងខ្វះខាតឈើ
ព្រះវិហារ៖ លោក ស៊ូ សិរី អភិបាលរងខេត្ត បានអញ្ជើញចុះពិនិត្យ និងប្រគល់ឈើប្រណីតចំនួនប្រហែល ២៤៣ ម៉ែត្រគូប ប្រគេនដល់ព្រះគ្រូចៅអធិការ និងគណៈកម្មការវត្តប្រាសាទព្រះខ័ន ហៅវត្តតាសែង ស្ថិតនៅក្នុងភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AKP នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។
ពិធីប្រគេន និងទទួលនេះ បានធ្វើឡើង កាលពីថ្ងៃអង្គារ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការនិមន្តចូលរួមពី ព្រះសង្ឃ ប្រធានមន្ទីរបរិស្ថាន មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរស្រុក ឃុំ ជាច្រើនអង្គ\នាក់។
លោក ស៊ូ សិរី មានប្រសាសន៍ថា ការប្រគេនឈើប្រណីតដល់វត្តតាសែង ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ឱ្យស្ថិតស្ថេរគង់វង្សតរៀងទៅមុខផង ដើម្បីទំនុកបម្រុងដល់ព្រះសង្ឃផង និងដើម្បីចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានាក្នុងវត្ត សម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយធ្វើបុណ្យផងដែរ ហើយជាពិសេស កសាងព្រះវិហារដែលកំពុងជួបការខ្វះខាតឈើ ច្រើនណាស់ ដើម្បីកសាងបង្ហើយនោះ៕
ប្រភព៖ AKP
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍