ផ្ដាច់អគ្គិសនីបណ្ដោះអាសន្ន នៅតំបន់ក្នុងនិងជាយរាជធានីភ្នំពេញ ពីថ្ងៃ៦-៩កុម្ភៈ២០២០
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានបន្តចេញសេចក្ដីជូនដំណឹងពីការផ្អាកការផ្គត់ផ្គង់អគ្គិសនី នៅតាមតំបន់មួយចំនួន ចាប់ពីថ្ងៃទី៦ ដល់ ៩ ខែកុម្ភៈ ឆ្នាំ២០២០។ អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ ដូចខាងក្រោម៖
ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០៖ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង៩ព្រឹកដល់៥ល្ងាច នៅសង្កាត់ ភ្នំពេញថ្មី សែនសុខ ទួលសង្កែទី២ ជើងឯក ពងទឹក ប្រទះឡាង ភ្លើងឆេះរទេះ ទឹកថ្លា អូរបែកក្អម ចោមចៅទី១ ចោមចៅទី២ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ បឹងទំពន់ទី១ បឹងទំពន់ទី២ ទំនប់ទឹក កំបូល កន្ទោក និងសង្កាត់ ឪឡោក ក្នុងរាជធានីភ្នំពេញ ព្រមទាំង ឃុំបែកចាន ឆក់ឈើនាង ក្រាំងម្កាក់ សំរោងលើ និងឃុំពើក ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។
ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០៖ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង៩ព្រឹក ដល់ ៥ល្ងាច នៅសង្កាត់ ជើងឯក ពងទឹក ប្រទះឡាង ភ្លើងឆេះរទេះ ចោមចៅទី១ ចោមចៅទី២ ច្បារអំពៅទី១ ព្រែកប្រា ក្រាំងធ្នង់ កាកាបទី១ កាកាបទី២ សំរោងក្រោម ចោមចៅទី៣ គោករកា ក្នុងរាជធានីភ្នំពេញ។
ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០៖ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៥ល្ងាច នៅសង្កាត់ ផ្សារដេប៉ូទី៣ ភ្នំពេញថ្មី គោកឃ្លាង ក្រាំងធ្នង់ កាកាបទី១ កាកាបទី២ ច្បារអំពៅទី១ ច្បារអំពៅទី២ ក្នុងរាជធានីភ្នំពេញ សង្កាត់តាខ្មៅ កំពង់សំណាញ់ នៃក្រុងតាខ្មៅ ខេត្តកណ្ដាល។
ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០៖ ផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីម៉ោង ៩ព្រឹកដល់ម៉ោង ៥ល្ងាច នៅសង្កាត់ និរោធ ទឹកថ្លា កាកាបទី១ ភ្នំពេញថ្មី គោកឃ្លាំង ក្រាំងធ្នង់ ឃ្មួញ កាកាបទី១ កាកាបទី២ ក្នុងរាជធានីភ្នំពេញ ព្រមទាំង សង្កាត់តាខ្មៅ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត២ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៣ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍