ស្វែងយល់ពីជំនឿនៃពិធីហែអ្នកតា
ភ្នំពេញ៖ ពិធីហែអ្នកតាជាទូទៅ ត្រូវបានប្រារព្ធឡើង ក្រោយថ្ងៃចូលឆ្នាំចិនត្រូវបានបញ្ចប់ ហើយរដូវកាលហែអ្នកតា នឹងចូលខ្លួនមកវិញ ដែលនឹងប្រារព្ធក្បួនដង្ហែរយៈពេល ០២ ថ្ងៃ។ សម្រាប់ឆ្នាំ ២០២០ នេះដែរ ពិធីហែអ្នកតា នឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី០៩-១០ ខែមករាខាងមុខនេះ ដែលវាជាទំនៀមទម្លាប់បង្កើតឡើង ដើម្បីបួងសួងសុំសេចក្តីសុខដោយមានការសែននំចំណី ផ្លែឈើ ផ្កាភ្ញីជាដើម។
បន្ថែមពីនេះផងដែរក៏មានការចូលរូបតំណាងឱ្យអ្នកតាជាច្រើនអង្គ ឈរលើរទេះចាំប្រោះព្រំ ក៏ដូចជាអារសាច់សម្រក់ឈាម ដើម្បីផ្តិតលើក្រដាសយ័ន្ត ដែលគេជឿថា ឈាមនៅលើយ័ន្តអ្នកតានេះ អាចបណ្តេញខ្មោចព្រាយបិសាច និងរឿងចង្រៃចេញឱ្យអស់។
ទន្ទឹមនឹងនោះដែរ យោងតាមសារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា កត្តាមួយចំនួន ដែលត្រូវតមក្នុងថ្ងៃហែអ្នកតានោះមានដូចជា៖
១. មិនគួរទៅជិតផ្នូរ ឬ មន្ទីរពេទ្យ
២. មិនគួរស្លៀកសម្លៀកបំពាក់ពណ៌ស ឬ ខ្មៅ និងសម្លៀកបំពាក់រហែកឡើយ
៣. មិនគួរកក់សក់
៤. មិនត្រូវឈ្លោះប្រកែក ឬ ប្រើសម្តីមិនល្អ
៥. មិនត្រូវបណ្តោយឱ្យក្មេងតូចៗស្រែកយំ
៦. មិនត្រូវសម្លាប់សត្វ
៧. មិនគួរឱ្យអ្នកដទៃខ្ចីលុយ ឬ ខ្លួនឯងជំពាក់បំណុលគេឡើយ
៨. បំពេញអង្ករក្នុងពាង គ្រឿងទេសក្នុងក្រឡឱ្យពេញល្អ និងបើកបង្អួច ឬ ភ្លើងឱ្យមានពន្លឺភ្លឺ
ចំនុចទាំងនេះត្រូវបានគេជឿថាអាចនាំសំណាង និងជួយបណ្តេញរឿងអពមង្គលចេញឱ្យអស់៕
អត្ថបទ៖ គង់ ចាន់ស្រីនុច
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍