Connect with us

វីដេអូគំនូរជីវចល “ក្រុងសៀមរាប​​​​” ដែលបង្កើតឡើងដោយក្រុម Pteah Manga កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

កម្សាន្ត៖ សៀមរាប គឺជាតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពមួយកន្លែង ដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនក្នុងមួយឆ្នាំៗ ជាក់ស្តែង ប្រាសាទដែលបានបន្សល់ទុកតាំងពីដូនតាមក គឺសុទ្ធសឹងតែមានអត្ថន័យបូករួមជាមួយនឹងស្ថាបត្យកម្មដ៏ល្អឯក សម្រាប់កូនខ្មែរជំនាន់ក្រោយបានស្គាល់។

ដោយឡែក ក្នុងចំណោមប្រាសាទទាំងអស់ ប្រាសាទអង្គរវត្ត គឺជាប្រាសាទដែលល្បី និងបានជាប់ឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ ដោយហេតុនេះហើយថ្មីៗនេះ ម្ចាស់ក្រុមហ៊ុន Pteah Manga Co.,Ltd វ័យក្មេងមួយរូប បានបង្កើតវីដេអូគំនូរជីវចលដ៏មានអត្ថន័យទាក់ទងពីដំណើរកម្សាន្តខេត្តសៀមរាប បានយ៉ាងទាក់ចិត្ត។

ក្នុងបទសម្ភាសជាមួយនឹងម្ចាស់ក្រុមហ៊ុនលោក ហ៊ុយ ស៊ឹង បានប្រាប់ MYTV PLUS ថា ក្រុមហ៊ុនរបស់លោក បានបើកដំណើរការឡើងតាំងពីឆ្នាំ២០១៥ មកម្ល៉េះ ដែលមានសមាជិកក្រុមប្រមាណ​ ៨​ នាក់ បានចូលរួមជួយជ្រោមជ្រែងមកដល់សព្វថ្ងៃ។ ក្រោយបានប្រឡូកនៅក្នុងវិស័យគំនូរជីវចល និង គំនូរសិល្បៈជាមួយក្រុមហ៊ុនអន្តរជាតិជាច្រើនកន្លែងមក លោក និងក្រុមការងារ បានបង្កើតវីដេអូគំនូរជីវចលបានចំនួន ៣០ មកហើយ ដែលក្នុងនោះសុទ្ធសឹងតែមានបង្កប់អត្ថន័យយ៉ាងល្អ។

លោក ហ៊ុយ ស៊ឹង បានបញ្ជាក់ថា លោកបានចំណាយពេលសិក្សាផ្នែកគំនូរជីវចលនេះនៅសាលាក្នុងស្រុកមួយរយៈពេល ២ ឆ្នាំ។ រីឯវីដេអូដែលកំពុងទទួលបានប្រជាប្រិយភាពនោះ គឺមានចំណងជើងក្រោមប្រធានបទ “ក្រុងសៀមរាប” ដែលលោក និងសមាជិកក្រុមបានចំណាយពេល ២ ខែកន្លះ ក្នុងការបង្កើត និងក្នុងគោលបំណងចង់បង្ហាញទៅពិភពលោកឱ្យស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា តាមរយៈវីដេអូដែលមានរួបភាពរស់រវើកមួយនេះ៕

(ទស្សនាវីដេអូ)

អត្ថបទ៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com