Connect with us

កម្ពុជា រងជ្រលងសម្ពាធខ្ពស់ អាចមានភ្លៀងធ្លាក់នៅតំបន់បណ្ដាខេត្តមួយចំនួន នៅចុងសប្ដាហ៍នេះ

ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃទី ៩-១០ ខែកុម្ភៈ ឆ្នាំ២០២០ ផ្នែកមួយចំនួន នៃបណ្ដាខេត្តនៅតំបន់វាលទំនាបភាគខាងក្រោម និងខេត្តនៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម ដោយសារកម្ពុជា កំពុងរងជ្រលងសម្ពាធខ្ពស់។

សេចក្ដីជូនដំណឹងដដែល បានបន្ថែមថា រហូតដល់ថ្ងៃទី៨ ខែកុម្ភៈ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចមានអាកាសធាតុចុះត្រជាក់នៅពេលព្រឹក ១៧-២១ អង្សាសេ និង សីតុណ្ហភាពអតិបរមា ២៩-៣២ អង្សាសេ។ ដោយឡែក តំបន់វាលទំនាបកណ្ដាល នឹងមានសីតុណ្ហភាពអប្បបរមា ពី ២០-២៣ អង្សាសេ និងអតិបរមា ពី ៣១-៣៣ អង្សាសេ។ សម្រាប់ តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមា អាចនៅចន្លោះ ២២-២៤ អង្សាសេ និងអតិបរមា ៣១-៣៣ អង្សាសេ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com