Connect with us

ស្នាដៃល្អ! និស្សិតខ្មែរម្នាក់ ទទួលបានជ័យលាភីពីការបង្កើត Logo សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប

ភ្នំពេញ៖ និស្សិត សៀង ឆាយលី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាម្ចាស់ជ័យលាភី ចំពោះការបង្កើតនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតាមអត្ថបទព័ត៌មាន ដែលចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

និស្សិត សៀង ឆាយលី កំពុងសិក្សានៅថ្នាក់ឆ្នាំទី៤ ផ្នែកគំនូរសារគមនាគមន៍ (Graphic Design) នៅមហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យពភូមិន្ទវិចិត្រសិល្បៈ។ និស្សិត សៀង ឆាយលី គឺជានិស្សិតដ៏ឆ្នើមមួយរូប ដែលមានទេព្យកោសល្យខ្ពស់ផ្នែកគំនូរសារគមនាគមន៍ និងធ្លាប់មានរចនាគំនូរ និងសិល្បៈជាច្រើន ប្រកបដោយភាពច្នៃប្រឌិត។

កាលពីពេលថ្មីៗកន្លងទៅនេះ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ចុងខែមករា ឆ្នាំ២០២០ និស្សិតឆ្នើមរូបនេះ ត្រូវបានជ្រើសរើសឱ្យទៅចូលរួមវគ្គបណ្ដុះបណ្ដាលផ្នែកគំនូរគមនាគមន៍ នៅប្រទេសអេស្ប៉ាញ ក្រោមអាហារូបករណ៍ពីកម្មវិធី Erasmus+ ។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ អំឡុងកិច្ចប្រជុំកំពូលនេះ ក៏មានជំនួបដាច់ដោយឡែកចំនួន ៧ផ្សេងទៀតផងដែរ៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com