Connect with us

ព្រះមហាក្សត្រ និងសម្ដេចយាយ ប្រោសប្រទាន ១៥ម៉ឺនដុល្លារ ដល់រដ្ឋាភិបាលចិន

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវីតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្ដុង្គឧត្ដម ចំនួន ១៥ម៉ឺនដុល្លារ (ព្រះករុណា ព្រះមហាក្សត្រ ចំនួន ៥ម៉ឺនដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១០ម៉ឺនដុល្លារ) ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការប្រឈមនូវការផ្ទុះឡើង នៃវីរុសកូរ៉ូណា។

លោកប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ស៊ី ជិនពីង បានផ្ញើនូវការថ្លែងអំណរព្រះគុណចំពោះព្រះមហាក្សត្រខ្មែរ និងសម្ដេចព្រះមហាក្សត្រី ដែលបានសព្វព្រះហឫទ័យរំលែកទុក្ខលំបាកជាមួយរដ្ឋាភិបាលចិន ក្នុងឱកាសជួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។

របាយការណ៍ចុងក្រោយពីអាជ្ញាធរចិន ដែលបានចេញនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានឱ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី ដែលបង្កជាជំងឺផ្លូវដង្ហើម បានកើនឡើងដល់ ៥៦៣នាក់ហើយ ខណៈមនុស្សរហូតដល់ ២៨០១៨នាក់ បានឆ្លងវីរុសប្រភេទថ្មីនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com