Connect with us

អ្នកឆ្លងវីរុសកូរ៉ូណាថ្មីជាង ៧០០នាក់នៅចិន ស្ម័គ្រចិត្តធ្វើតេស្តឱសថប្រឆាំងវីរុស

ចិន៖ មន្ត្រីចិន បាននិយាយក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធថា ការធ្វើតេស្តសាកល្បងលើមនុស្ស ដោយថ្នាំប្រឆាំងវីរុសប្រភេទ Remdesivir ត្រូវបានទទួលការយល់ព្រមហើយ និងអាចចាប់ផ្តើមធ្វើតេស្តលើអ្នកឆ្លងវីរុសកូរ៉ូណាថ្មីមួយចំនួនៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចុះផ្សាយរបស់កាសែតចិន Xinhau។

ការយល់ព្រមឱ្យមានការសាកល្បងលើថ្នាំប្រឆ្នាំងវីរុសនេះ គឺបានការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ពីគណៈកម្មាធិការសុខភាពជាតិ និងខាងរដ្ឋបាលផលិតឱសថជាតិ របស់ប្រទេសចិន។

ថ្នាំប្រឆាំងវីរុស Remdesivir គឺជាថ្នាំដែលផលិតឡើងដោយក្រុមហ៊ុនឱសថអាមេរិក ឈ្មោះថា Gilead Sciences។ នេះបើតាមការបញ្ជាក់របស់ប្រធានផ្នែកទទួកបន្ទុកការធ្វើតេស្តសាកល្បង លោក Cao Bin។

គិតមកទល់ពេលនេះ មានអ្នកជំងឺឆ្លងវីរុសកូរ៉ុណាថ្មីចំនួន ៧៦១នាក់ហើយ បានស្ម័គ្រចិត្តក្នុងការធ្វើតេស្តសាកល្បងនេះ។ ការធ្វើតេស្តនេះ នឹងដឹកនាំដោយមន្ទីរពេទ្យមិត្តភាពចិន-ជប៉ុន និងបណ្ឌិត្យសភាវេជ្ជសាស្រ្តចិន ហើយការធ្វើតេស្ត នឹងធ្វើឡើងនៅតាមមន្ទីរពេទ្យមួយចំនួន និងមន្ទីរពេទ្យនៅវូហានផងដែរ។

មន្ត្រីសុខាភិបាលចិន និយាយថា ក្ដីសង្ឃឹមគឺមានច្រើនលើឱសថនេះ ប៉ុន្តែថា ត្រូវរង់ចាំមើលលទ្ធផលជាក់ស្ដែងសិន ថាមានប្រសិទ្ធភាពប៉ុនណានោះ។

គួរបញ្ជាក់ថាថ្នាំ Remdesivir ធ្លាប់បានបង្ហាញពីប្រសិទ្ធភាពល្អក្នុងការប្រឆាំងនឹងវីរុសដូចជាប្រឆាំងវីរុស SARS និង MERS ក្នុងការពិសោធលើកោសិកាសត្វ ហើយថ្នាំនេះ បានពិសោធលើមនុស្សរួចហើយដែរប្រឆាំងនឹងការឆ្លងជំងឺ Ebola កន្លងមក ហើយថ្នាំនេះ ក៏គេជឿថា អាចមានប្រសិទ្ធភាពប្រឆាំងវីរុសកូរ៉ូណាថ្មីនេះដែរ៕

ប្រភព៖ HelloKrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com