នៅខេត្តត្បូងឃ្មុំ ផ្ទៃដីជាង ៤ពាន់ហិចតា ត្រូវបានប្រជាពលរដ្ឋ ធ្វើការដាំដុះសណ្តែកដី ដោយសារតែមានទីផ្សារទាំងក្នុងស្រុក និង នៅប្រទេសជិតខាង
ត្បូងឃ្មុំ ៖ សណ្តែកដី គឺជាដំណាំកសិកម្មមួយប្រភេទ ដែលប្រជាកសិករក្នុងខេត្តត្បូងឃ្មុំ និយមដាំច្រើនបង្គួរ ដោយសារតែដំណាំមួយប្រភេទនេះ មានទីផ្សារល្អ ។
បើតាមការបញ្ជាក់របស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានអោយដឹងថា សណ្តែកដី មានទីផ្សារទាំងក្នុងស្រុក និង នាំចេញទៅក្រៅប្រទេស ដែលក្នុងនោះ តម្លៃសណ្តែកដីស្ងួត មានតម្លៃចន្លោះពី៣ពាន់រៀលឡើងទៅ ។
ដោយសារតែមានទីផ្សារល្អ ទើបផ្ទៃដីប្រមាណជាង 4ពាន់ហិកតា ត្រូវបានប្រជាកសិករក្នុងខេត្ត ត្បូងឃ្មុំ យកមកដាំដុះដំណាំសណ្តែកដី ដើម្បីរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។
បើតាមការរៀបរ៉ាប់របស់ប្រជាកសិករ ដាំសណ្តែកដី បានឲ្យដឹងថា ការប្រមូលផលលើកមុន គឺមានទីផ្សារល្អ ពោលគឺពេលប្រមូលផល ក្នុងមួយគីឡូក្រាម សណ្តែកដីស្ងួតមានតម្លៃជាង ៣ពាន់រៀល ដែលតម្លៃនេះ ទូទាត់ថ្លៃចំណាយផ្សេងៗ អាចសល់ប្រាក់ចំណេញមួយចំនួន។
ពួកគាត់ បានអោយដឹងផងដែរថា សម្រាប់ទីផ្សារក្នុងស្រុកមានតម្លៃមិនទៀងទាត់នោះទេ តែពួក គាត់ សង្ឃឹមថា ការប្រមូលផលលើកក្រោយនឹងមានទីផ្សារល្អ ដែលធ្វើឲ្យពួកគាត់អាចទទួលបានប្រាក់ចំណេញច្រើនជាងនេះទៀត សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍