Connect with us

Barcelona និង Real ហាលអាវពី Copa del Rey នៅថ្ងៃតែមួយ

ក្តីសង្ឃឹមរបស់ក្លិប Barcelona ក្នុងការឡើងទៅលើកពានរង្វាន់លីហ្គ Copa del Rey ជាលើកទី ៧ ត្រូវបានបញ្ចប់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្លិប Athletic Bilbao ក្នុងលទ្ធផល ១-០ ខណៈក្រុមយក្សមួយទៀត Real Madrid ក៍ធ្លាក់ដូចគ្នា ដោយសារក្លិប Real Sociedad ។

នៅថ្ងៃជាមួយគ្នានោះគូប្រជែងដ៏ធំ Real Madrid វិញក៏បានចាញ់ក្លិប Real Sociedad ក្នុងលទ្ធផល ៤-៣ ក្នុងផ្ទះខ្លួនឯងធ្លាក់ចេញពីលីហ្គ Copa del Rey ដូចគ្នា។ នេះជាលើកដំបូងហើយបើគិតចាប់តាំងពីឆ្នាំ ២០១០ មកដែល Copa del Rey គ្មានវត្តមានក្រុមយក្សទាំងពីរនៅវគ្គផ្ដាច់ព្រ័ត្រ។

ដោយឡែកក្រុមអ្នកមានបុណ្យវិញ ចាញ់ទាំងមិនអស់ចិត្តបំផុត ព្រោះខំសម្រុកគូប្រកួតជាខ្លាំង ប៉ុន្តែត្រូវភ្លាត់បាល់ចូលទីខ្លួនឯង ដោយកីឡាករ Busquets នៅនាទី ៩០+៣ ។

គួរបញ្ជាក់ផងដែរថា ក្រុមខ្លាំងពីរផ្សេងទៀតរួមមានក្លិប Mirandes បានទម្លាក់ Villarreal ក្នុងលទ្ធផល ៤-២ ខណៈដែលក្លិប Granada បានយកឈ្នះ Valencia ២-១ ដូច្នេះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Copa del Rey រដូវកាលនេះបាត់ក្រុមខ្លាំងៗអស់ទៅហើយ៕

  • អត្ថបទទាក់ទង :
  • features
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com