Connect with us

ច្បាស់ហើយ! Sterling នឹងគ្មានឈ្មោះក្នុងបញ្ជីកីឡាករ ពេលប៉ះ West Ham

អង់គ្លេស៖ Raheem Sterling ប្រាកដជាខកខានការប្រកួត Manchester City ជាមួយ West Ham នៅចុងសប្តាហ៍នេះ ហើយក្លិបកំពុងមានការព្រួយបារម្មណ៍ពីស្ថានភាពរបួសខ្សែប្រយុទ្ធថាត្រូវសម្រាកព្យាបាលដល់ពេលណា។

កីឡាករវ័យ ២៥ឆ្នាំដែលរកបាន ១១ គ្រាប់ក្នុង ២៣ប្រកួតនៅ Premier League សម្រាប់ក្រុមរបស់លោក Pep នៅរដូវកាលនេះ បានរងរបួសអំឡុងពេលក្រុមមេឃខៀវចាញ់ Spurs ២-០ កាលពីថ្ងៃអាទិត្យ។

គេហទំព័រក្លិបផ្លូវការរបស់ ManCity បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ពីបញ្ហានេះ៖ “ Raheem Sterling នឹងខកខានការប្រកួតជាមួយ West Ham បន្ទាប់ពីការស្កេនរបួសបានបង្ហាញថា គាត់បានរងការខូចខាតសរសៃពួរខាងឆ្វេង ហើយពួកយើងនឹងបន្តឃ្លាំមើលដល់រដូវរងា។ អ្នកទាំងអស់គ្នានៅទីក្រុង ជូនពរ Raheem ឱ្យជាសះស្បើយពេញលេញ និងឆាប់រហ័ស“ ។

ជាមួយនឹងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយទល់នឹង Real Madrid នៅថ្ងៃទី ២៦ ខែកុម្ភះ វានឹងក្លាយជាកត្តាដ៏សំខាន់ដែល Sterling ធ្វើការជាសះស្បើយយ៉ាងឆាប់រហ័ស៕

  • អត្ថបទទាក់ទង :
  • features
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com