Connect with us

ManUtd បញ្ចុះតម្លៃខ្លួនរបស់ Pogba ដល់ទៅ ៣០លានដើម្បីវៃចេញកីឡាករ

អង់គ្លេស៖ Paul Pogba អាចចាកចេញពី ManUtd បានហើយ ដោយក្លិបដាក់តម្លៃលក់ត្រឹមតែ ១៥០ លានផោនប៉ុណ្ណោះ ក្រោយបញ្ចុះតម្លៃ ៣០ លានផោន។

កាលពីរដូវកាលមុន Real Madrid និង Juventus បង្ហាញការចាប់អារម្មណ៍លើ Pogba ប៉ុន្តែ ManUtd ដាក់លក់ក្នុងតម្លៃខ្លួន ១៨០ លានផោន ហើយសម្រាប់ពេលនេះកីឡាករវ័យ ២៦ ឆ្នាំរូបនេះអាចចាកចេញពីទឹកដី Old Trafford បានពេលបញ្ចប់រដូវកាលនេះ តាមអ្វីដែលរូបគេធ្លាប់ទាមទារជាយូរមកហើយ។

គួរបញ្ជាក់ផងដែរថា អ្នកចាត់ការ Ole Gunnar Solskjaer និងថ្នាក់ដឹកនាំក្លិបជឿជាក់ថា នេះជាការចែកផ្លូវដ៏ល្អបំផុត។ Pogba ចូលរួមជាមួយ Man Utd កាលពីឆ្នាំ ២០១៦ ក្នុងតម្លៃខ្លួន ៨៩,៣លានផោន ហើយលេងបាន ៩៩ ប្រកួតស៊ុតបញ្ជូលទីបាន ២៤ គ្រាប់៕

  • អត្ថបទទាក់ទង :
  • features
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com