Connect with us

រឿងរ៉ាវជុំវិញជំនួប Man City ប៉ះ West Ham ដែលនឹងមានផ្សាយបន្តផ្ទាល់ដោយ CBS

អង់គ្លេស៖ ការប្រកួតក្របខណ្ឌកំពូលនៃបាល់ទាត់អង់គ្លេស Premier League បានឈានដល់សប្ដាហ៍ទី២៦ ក្នុងនោះ CBS នឹងធ្វើការផ្សាយបន្តផ្ទាល់ ការប្រកួតរវាង Manchester City ទល់នឹង West Ham នៅថ្ងៃអាទិត្យ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ១១:៣០ នាទីយប់ (ម៉ោងនៅកម្ពុជា)។

Man City ដែលជាក្រុមការពារតំណែងជើងឯកឆ្នាំចាស់ កាន់តែដាច់សែនឆ្ងាយពីក្រុម Liverpool ដែលកំពុងឈរនៅលេខ១។ គម្លាតពេលនេះ គឺ ២២ពិន្ទុ ដោយ Liverpool មាន ៧៣ពិន្ទុ ហើយ Man City មាន ៥១ពិន្ទុ។ ដោយឡែក West Ham កំពុងជួបការលំបាកដោយស្ថិតក្នុងតំបន់កាត់ចោល ដោយមានត្រឹមតែ ២៤ពិន្ទុប៉ុណ្ណោះ និងឈរនៅលេខ១៨។

ការប្រកួតសប្ដាហ៍ទី២៥ របស់ក្រុមទាំងពីរ៖

-Tottenham Hotspur ២-០ Man City
-West Ham ៣-៣ Brighton

 

កីឡាករដែលអាចជាប់ជម្រើស ១១នាក់ដំបូង៖

-Man City (អ្នកចាំទី៖ Ederson; ខ្សែការពារ៖ Walker, Fernandinho, Otamendi, Mendy; ខ្សែបម្រើ៖ De Bruyne, Rodri, David Silva; ខ្សែប្រយុទ្ធ៖ Mahrez, Aguero, Bernado Silva)។
-West Ham (អ្នកចាំទី៖ Fabianski; ខ្សែការពារ៖ Fredericks, Diop, Ogbonna, Cresswell; ខ្សែបម្រើការពារ៖ Rice, Snodgrass, Noble, Soucek, Bowen; ខ្សែប្រយុទ្ធ៖ Haller )។

កីឡាករអវត្តមាន៖

-Man City៖ Oleksandr Zinchenko (ព្យួរ); Aymeric Laporte និង Raheem Sterling (មិនទាន់ច្បាស់)។
-West Ham៖ Andriy Yarmolenko, Felipe Anderson និង Jack Welshere ។

ប្រវត្តិជួបគ្នា ៥លើកចុងក្រោយ៖

– West Ham ០-៥ Man City
– Man City ៤-១ West Ham
-Man City ១-០ West Ham
-West Ham ០-៤ Man City
-West Ham ១-៤ Man City

ឆ្លងកាត់ ៥ប្រកួតចុងក្រោយ Man City មិនធ្លាប់ស្មើ ឬចាញ់ West Ham ឡើយ។

“ការទស្សន៍ទាយរបស់ MyTV Plus សម្រាប់ជំនួបនេះ៖ Man City ៣-០ West Ham”

នៅថ្ងៃចុងសប្ដាហ៍នេះ ស្ថានីយទូរទស្សន៍របស់ CBS ក៏នឹងផ្សាយបន្តផ្ទាល់ ក្របខណ្ឌកំពូលនៃបាល់ទាត់អេស្ប៉ាញ La Liga ជំនួប Getafe ប៉ះ Valencia ថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ម៉ោង១០យប់ លើកញ្ចក់ទូរទស្សន៍ CTN និង CNC ព្រមទាំងជំនួប Osasuna ប៉ះ Real Madrid ថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ម៉ោង ១០យប់ លើកញ្ចក់ទូរទស្សន៍ CNC ។

កាលវិភាគការផ្សាយបន្តផ្ទាល់ មានដូចខាងក្រោម៖

  • អត្ថបទទាក់ទង :
  • features
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com