Connect with us

អ្នករស់នៅខេត្តចំនួន ៧ ដែលប្រើប្រាស់ទឹកអណ្តូង គួរមានការប្រុងប្រយ័ត្ន ពីសារធាតុអាសេនិច ដែលបង្កអោយមានបញ្ហាស្បែក

ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញថា ពលរដ្ឋរស់នៅក្នុងខេត្តចំនួន៧ ដែលប្រើប្រាស់ទឹកអណ្តូង ប្រឈមនឹងសារធាតុអាសេនិច បង្កអោយមានបញ្ហាលើស្បែក ។


បើយោងតាមការចេញផ្សាយរបស់ក្រួសួងអភិវឌ្ឍន៍ជនបទ លើផ្នែកជំនាញទឹកស្អាត កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា កាប្រើប្រាស់ទឹកអណ្តូងមួយចំនួន ត្រូវបានរកឃើញថា មានសារធាតុពុលអាសេនិចលើសកម្រិតស្ថិត នៅក្នុងខេត្តចំនួន៧ រួមមាន ខេត្តកណ្តាល កំពង់ចាម ក្រចេះ កំពង់ឆ្នាំង កំពង់ធំ ព្រៃវែង និង ខេត្តប៉ៃលិន។

អ្នកជំនាញ ក៏បានអោយដឹងផងដែរថា ចំពោះការប្រើប្រាស់ទឹកអណ្តូងដែលមានសារធាតុពុលអាសេនិចយូរទៅ គឺ ធ្វើឲ្យស្បែកប្រែពណ៌ ស លាយខ្មៅ អុចៗ កន្ទួល ក្រិនគ្រើមនៅលើបាតដៃ និងបាតជើង និងខ្លះទៀត បង្ករជាដំបៅ ដែលមិនងាយអាចព្យាបាលបាន ។


ទាក់ទិននឹងបញ្ហានេះ នាពេលថ្មីៗនេះ នៅឯខេត្តកំពង់ចាម ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏កំពុងជំរុញការពង្រីកប្រ ព័ន្ធទឹកស្អាតជូនដល់ប្រជាពលរដ្ឋ ដោយទទួលបានពីហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នាពេលកន្លងទៅ ។

បច្ចប្បន្ននេះ ក្រសួង បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន KIM MEX Construction & Investment CO.Ltd ដើម្បីធ្វើការផ្តគ់ផ្គង់ និង ដាក់បំពង់ទឹកស្អាតស្ថិតនៅភូមិគោលដៅក្នុងខេត្តកំពង់ចាម ព្រមទាំងភូមិគោលដៅក្នុងខេត្តចំនួន ៤ទៀត រួមមាន ខេត្តព្រះសីហនុ ស្វាយរៀង ពោធិ៍សាត់ និង ខេត្តកំពង់ធំ ផងដែរ ។


បើតាម លោក ព្រាប សូម៉ាឡា ប្រធានអង្គភាពរដ្ឋាករទឹកខេត្តកំពង់ចាម បានឲ្យដឹងថា បណ្តាញទឹកស្អាតសម្រាប់ក្រុងកំពង់ចាម បានតរបណ្តាញប្រើប្រាស់ បាន៩០%ហើយ និង នៅសល់ប្រមាណ១០% នៅក្នុងរយះពេល១ឆ្នាំ ឬ ២ឆ្នាំទៀត គឺបណ្តាញទឹកស្អាត នឹងគ្រប់១០០% ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម